អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អរគុណចំពោះរដ្ឋមន្ត្រីការបរទេសអាមេ៉រិក ដែលផ្ដល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលពលីគ្រប់បែបយ៉ាង ក្នុងកិច្ចការពារជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ អ្នកនាំពាក្យរាជរដ្ឋា ភិបាល ឯកឧត្តម ផៃ ស៊ីផាន ថ្លែងការសាទរ និងអរគុណចំពោះ លោក MIKE POMPEO រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេ៉រិក ដែលបានផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែលះបង់ និងពលីគ្រប់បែបយ៉ាង ក្នុង កិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ រួមជាមួយនឹងការប្រឹងប្រែងក្នុងកិច្ចរក្សាមិត្ត ដែលជាដៃគូ សហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង ។

ការសាទរ និងអរគុណចំពោះរដ្ឋមន្ត្រីការបរទេសអាមេ៉រិករបស់ឯកឧត្តម ផៃ ស៊ីផាន បានធ្វើឡើង បន្ទាប់ពីលោក MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេ៉រិក បានសម្តែងការស្វាគម ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ។ ជាមួយគ្នានេះ លោកបានកោតសរសើរប្រទេស កំពុងអភិវឌ្ឍន៍នេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយក លំនាំតាម។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាសារព័ត៌មាន Los Angeles Times ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ។ សាររបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេ៉រិក បាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៩ ។

រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក MIKE Pompeo បានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿង រ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជា បានបដិសេធ របាយការ ដែលថា កម្ពុជា អនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន ។ សហរដ្ឋ អាមេ៉រិកស្វាគមន៍ការការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹក ចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ ឲ្យធ្វើតាមលំនាំរបស់កម្ពុជា» ។

ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេ៉រិក បានធ្វើឡើងស្របពេលដែលប្រទេស កម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេ៉រិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋាន ទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ។

ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារ ជាតិបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់ មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោ មានប្រសាស អះអាងច្បាស់ៗថា តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបាន ពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ ។

ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ បាន អនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្ត ព្រះសីហនុ ។

ក្រុមអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ បានអះអាងថា នៅទីនោះមិនមានមូលដ្ឋានទ័ពចិន ដូចការចុះផ្សាយឡើយ និងអះអាងទៀតថា ចិន មិនត្រូវការកម្ពុជាធ្វើជាមូលដ្ឋានទ័ពខ្លួនឡើយ ព្រោះនៅសមុទ្រចិនខាងត្បួង ជាមូលដ្ឋានទ័ពចិនដ៏ធំ នៅក្បែរអាស៊ីអាគ្នេយ៍ស្រាប់ហើយ ។

ទោះជាយ៉ាងនេះក្តី បើតាម ឯកឧត្តម ផៃ ស៊ីផាន រាជរដ្ឋាភិបាលកម្ពុជា មិនមានជំហរប្តឹងទៅកាន់ សារព័ត៌មានរបស់សហរដ្ឋអាមេ៉រិក The Wall Street Journal នោះឡើយ ដោយគ្រាន់តែធ្វើការបំភ្លឺ ការពិតប៉ុណ្ណោះ ៕ធ.ដ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា អរគុណចំពោះរដ្ឋមន្ត្រីការបរទេសអាមេ៉រិក ដែលផ្ដល់យុត្តិធម៌ដល់រជ រដ្ឋាភិបាលកម្ពុជា ដែលពលីគ្រប់បែបយ៉ាង ក្នុងកិច្ចការពារជាតិ

ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ អ្នកនាំពាក្យរាជរដ្ឋា ភិបាល ឯ,ឧ ផៃ ស៊ីផាន ថ្លែងការសាទរ និងអរគុណចំពោះ លោក MIKE POMPEO រដ្ឋមន្ត្រីក្រសួង ការបរទេសសហរដ្ឋអាមេរិក ដែលបានផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតែងតែលះបង់ និងពលីគ្រប់បែបយ៉ាង ក្នុង កិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ រួមជាមួយនឹងការប្រឹងប្រែងក្នុងកិច្ចរក្សាមិត្ត ដែលជាដៃគូ សហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង ។

ការសាទរ និងអរគុណចំពោះរដ្ឋមន្ត្រីការបរទេសអាមេរិករបស់ឯ,ឧ ផៃ ស៊ីផាន បានធ្វើឡើង បន្ទាប់ពីលោក MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការស្វាគម ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ។ ជាមួយគ្នានេះ លោកបានកោតសរសើរប្រទេស កំពុងអភិវឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយក លំនាំតាម។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗ ក៏ដូចជាសារព័ត៌មាន Los Angeles Times ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ។ សាររបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បាន ធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០១ ខែ សីហា ឆ្នាំ២០១៩ ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក MIKE Pompeo បានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿង រ៉ាវខ្លះដែលបានកើតឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជា បានបដិសេធ របាយការ ដែលថា កម្ពុជា អនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន ។ សហរដ្ឋ អាមេរិកស្វាគមន៍ការការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹក ចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ ឲ្យធ្វើតាមលំនាំរបស់កម្ពុជា» ។

ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើងស្របពេលដែលប្រទេស កម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋាន ទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ ។

ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារ ជាតិបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់ មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ សម្តេចតេជោ មានប្រសាស អះអាងច្បាស់ៗថា តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបាន ពិភាក្សាណាមួយជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង, ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ ។

ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ បាន អនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្ត ព្រះសីហនុ ។ ក្រុមអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ បានអះអាងថា នៅទីនោះមិនមានមូលដ្ឋានទ័ពចិន ដូចការចុះផ្សាយឡើយ និងអះអាងទៀតថា ចិន មិនត្រូវការកម្ពុជាធ្វើជាមូលដ្ឋានទ័ពខ្លួនឡើយ ព្រោះនៅសមុទ្រចិនខាងត្បួង ជាមូលដ្ឋានទ័ពចិនដ៏ធំ នៅក្បែរអាស៊ីអាគ្នេយ៍ស្រាប់ហើយ ។

ទោះជាយ៉ាងនេះក្តី បើតាម ឯ,ឧ ផៃ ស៊ីផាន រាជរដ្ឋាភិបាលកម្ពុជា មិនមានជំហរប្តឹងទៅកាន់ សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Wall Street Journal នោះឡើយ ដោយគ្រាន់តែធ្វើការបំភ្លឺ ការពិតប៉ុណ្ណោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner