គជបដោះស្រាយបណ្តឹង៥ជាលើកចុងក្រោយ ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត (Video Inside)

មនុស្ស៤នាក់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យគេឈរឈ្មោះបោះឆ្នោតរយៈពេលពី៥ទៅ១០ឆ្នាំ។ ការសម្រេចនេះ បានធ្វើឡើងក្នុងសវនាការជំនុំជម្រះ លើបណ្តឹង៥ចុងក្រោយ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។

ក្នុងអម្លុងដំណាក់កាលបោះឆ្នោតសកលនេះ គជប បានទទួលពាក្យបណ្តឹងសរុបចំនួន៣៥ និងបានដោះស្រាយរួចមកហើយចំនួន២០បណ្តឹង។ សវនាការបណ្តឹង ៥ នៅថ្ងៃទី២៧កក្កដានេះ គឺជាសវនាការចុងក្រោយបំផុត។ បណ្តឹងទាំង៥នេះពាក់ព័ន្ធនឹង ខេត្តកំពង់ចាម, ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ។

មនុស្សចំនួន៤នាក់ដែលរងការពិន័យនេះ រួមមានឈ្មោះ លី ម៉េងហាំង និងឈ្មោះ យ៉ាន សុឃឿន រស់នៅខេត្តត្បូងឃ្មុំ និង២នាក់រស់នៅ ក្នុងខេត្តប៉ៃលិនឈ្មោះ ខឹម មុនីកុសល និងស្ត្រីឈ្មោះ ស៊ុន សុភា។ អ្នកទាំង៤ត្រូវបានក្រុម ប្រឹក្សាជំនុំជម្រុះ គជប សម្រេចពិន័យប្រាក់ចំនួន១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀតឡើយ។

ads banner