អ្នកនិពន្ធ និងតារាសម្តែង Hollywood ធ្វើកូដកម្ម

វ៉ាស៊ីងតោន ឌីស៊ី៖ អ្នកនិពន្ធ និងតួសម្តែងហូលីវូដបានធ្វើកូដកម្ម ជាការធ្វើកូដកម្មក្នុងឧស្សាហកម្មភាពយន្តនេះ លើកដំបូង អំឡុងរយៈពេល ៦៣ឆ្នាំ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ពានរង្វាន់ អេមី(Emmys) នឹងត្រូវពន្យារពេលដោយសារតែការធ្វើកូដកម្មរបស់អ្នកនិពន្ធ និងតារាសម្តែងហូលីវូដ (Hollywood ) ដែលកំពុងបន្ត។

ទូរទស្សន៍ ឡូស អែនជេឡេស ថែម (Los Angeles Times) បានរាយការណ៍ថា កម្មវិធីពានរង្វាន់ អូស្កា (Oscars) របស់ទូរទស្សន៍ គ្រោងនឹងប្រព្រឹត្តទៅនៅខែកញ្ញា ប៉ុន្តែ អាចត្រូវបានរុញច្រានឱ្យឆ្ងាយរហូតដល់ខែមករា។

ការបោះពុម្ពផ្សាយពាណិជ្ជកម្ម វ៉ារីអេធី (Variety) បាននិយាយថា “អ្នកលក់ អ្នកផលិត និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងវិស័យនេះ” ត្រូវបានជូនដំណឹងរួចហើយអំពីការពន្យារពេល ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។

ការទាមទាររបស់សហជីពបានផ្តោតលើការកាត់បន្ថយប្រាក់ឈ្នួល ក្នុងយុគសម័យចរន្ត និងការគំរាមកំហែងដែលបង្កឡើងដល់អាជីព និងជីវភាពរស់នៅនាពេលអនាគតរបស់ពួកគេ ដោយបញ្ញាសិប្បនិម្មិត។

តារាសម្ដែង និងអ្នកនិពន្ធរបស់ហូលីវូដទាំងពីរនាក់បច្ចុប្បន្នកំពុងធ្វើកូដកម្ម នៅក្នុងការដើរចេញពីឧស្សាហកម្មជាលើកដំបូង ក្នុងរយៈពេល ៦៣ ឆ្នាំ។

តារានឹងមិនអាចចូលរួមកម្មវិធី អេមី (Emmys) បានទេ ប្រសិនបើកូដកម្មរបស់តារាសម្ដែងនៅតែមាន ដែលការវិវឌ្ឍន៍នេះនឹងក្លាយជាមហន្តរាយសម្រាប់ការវាយតម្លៃទូរទស្សន៍។ អ្នកនិពន្ធក៏នឹងមិនត្រូវបានអនុញ្ញាតិឱ្យសរសេរអត្ថបទចម្រៀងទោល ឬ កំប្លែងសម្រាប់ពិធីករ និងអ្នកធ្វើបទបង្ហាញរបស់ទូរទស្សន៍នោះទេ។

ការធ្វើកូដកម្មរបស់ក្រុមហូលីវូដបានបិទផលិតកម្មភាពយន្ត និងទូរទស្សន៍ទាំងអស់របស់សហរដ្ឋអាមេរិក ដោយមានការលើកលែងមានកម្រិត ដូចជាកម្មវិធីពិត និងហ្គេមជាដើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner