កូរ៉េខាងជើង បន្តបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីទៀត

កូរ៉េខាងត្បូង៖ របបដឹកនាំក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីជាថ្មីទៀត នៅព្រឹកថ្ងៃសុក្រនេះ និងជាលើកទី៣ហើយ គិតត្រឹមរយៈពេល៨ថ្ងៃ នេះបើតាមយោធាកូរ៉េខាងត្បូង។  ប្រភពដដែលបានឱ្យដឹងទៀតថា មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់នេះ ត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។

សូមរំលឹកថា កូរ៉េខាងជើងកាលពីថ្ងៃពុធនេះ បានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួន២គ្រាប់ ដោយវាអាចហោះបានចំងាយ២៥០គីឡូម៉ែត្រ និងកាលពីថ្ងៃទី២៥ ខែកក្កដាកន្លងទៅ កូរ៉េខាងជើងក៏បានធ្វើតេស្តមីស៊ីល២គ្រាប់ផងដែរ ដោយហោះបានចំងាយ៦៩០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលសមុទ្រជប៉ុន។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើងបាញ់សាកល្បងសុទ្ធតែជាមីស៊ីលប្រភេទថ្មី ហើយការធ្វើតេស្តនេះ ត្រូវបានគេមើលឃើញថា ជាសារព្រមានចំពោះគម្រោងធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក នៅក្នុងខែសីហានេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner