ប្រមុខការទូតអាមេរិក៖ សង្គ្រាមនុយក្លេអ៊ែរ មិនអាក្រក់ខ្លាំងដូចបញ្ហាប្រែប្រួលអាកាសធាតុទេ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន ថ្លែងថា សីតុណ្ហភាពក្តៅខ្លាំង គឺជាការគំរាមកំហែងដ៏ធំបំផុតលេខ១របស់ពិភពលោក។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីនៅថ្ងៃអាទិត្យម្សិលមិញថា ការគំរាមកំហែងពីសង្គ្រាមនុយក្លេអ៊ែរ គឺមិនធ្ងន់ធ្ងរជាងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុនោះទេ។ ទន្ទឹមគ្នា ក្រុមអ្នករិះគន់របស់លោក ប្លីងគែន បានអះអាងថា សហរដ្ឋអាមេរិកកំពុងប្រថុយនឹងសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការបំពាក់អាវុធដល់អ៊ុយក្រែន។

នៅក្នុងខែកក្កដានេះ ត្រូវបានគេចាត់ទុកថា ជាខែក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ ដោយអង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការពន្លឿនសកម្មភាព ដើម្បីកាត់បន្ថយការបំភាយកាបូន រួមទាំងការបញ្ចប់ការប្រើប្រាស់ធ្យូងថ្មជាសកលនៅត្រឹមឆ្នាំ ២០៤០។

ដោយឡែកនៅដើមរដូវក្តៅនេះ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកអាកាសធាតុ លោក ចន ឃែរី បានទាមទារឱ្យមានការផ្លាស់ប្តូរប្រព័ន្ធកសិកម្មរបស់ពិភពលោក ដើម្បីកាត់បន្ថយការបំភាយកាបូន ក្នុងគោលបំណងបញ្ចៀសការឡើងកំដៅពាក់កណ្តាល នៅត្រឹមពាក់កណ្តាលសតវត្ស៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner