អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ ៖ ជនជាតិវៀតណាម ១១នាក់ពាក់ព័ន្ធនឹងបាញ់សម្លាប់មនុស្ស នៅខណ្ឌបឹងកេងកង ត្រូវបានឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវ រហូត ឈាន ដល់ ការ បង្រ្កាប និងឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១១នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់នៅក្នុងខណ្ឌបឹងកេងកង ។ នេះបេីតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែង ឱ្យ ដឹង នៅថ្ងៃ ទី ៣០ ខែកក្កដា ឆ្នាំ ២០២៣ម្សិលមិញ ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានឡោមព័ន្ធចាប់ក្រុមជនសង្ស័យដែលបាញ់សម្លាប់ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។

គួររំលឹក ថា មានករណីបាញ់ប្រហារមួយទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៩ ខែកក្កដាម្សិលមិញ ស្ថិតនៅ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឱ្យជនជាតិវៀតណាមម្នាក់ស្លាប់ យ៉ាងអាណោចអាធម៍ នៅលេីដងផ្លូវ ហេីយក្រុម ជនសង្ស័យ នាំគ្នា ជិះរថយន្ត រត់គេចខ្លួន បាត់ទៅ។ ជាមួយគ្នានេះ លោកអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ រូបនេះ មិនទាន់បញ្ជាក់ឱ្យដឹងថា ករណីបាញ់សម្លាប់មនុស្សខាងលើនេះ ផ្ដើមចេញដោយសារមូលហេតុអ្វីនោះទ ។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងសួរចម្លើយទៅលើជនជាតិវៀតណាមដែលបានឃាត់ខ្លួនទាំង ១១នាក់ ដេីម្បី បន្តនីតិវិធី ៕ដោយ ៖ ភារ៉ា និង ប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner