ការវិនិយោគបរទេសនៅវៀតណាម បង្ហាញពីសញ្ញាងើបឡើងវិញ

ហាណូយ៖ ការវិនិយោគបរទេសដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម បានបង្ហាញពីសញ្ញានៃការងើបឡើងវិញក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។

យោងតាមក្រសួងផែនការ និង ទីភ្នាក់ងារវិនិយោគបរទេសរបស់ប្រទេសវៀតណាម ដែលហៅកាត់ថា (FIA) បានឱ្យដឹងថា ការវិនិយោគបរទេសដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាម បានបង្ហាញពីសញ្ញានៃការងើបឡើងវិញក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ ២០២៣នេះ។

ក្រសួងផែនការ បានឱ្យដឹងទៀតថា ក្នុងអំឡុងពេល ៧ខែដំបូងឆ្នាំនេះ វិនិយោគិនបរទេសបានចាក់បញ្ចូលថវិកា ១៦.២៤ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចប្រទេសវៀតណាម កើនឡើង ៤.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ទីភ្នាក់ងារវិនិយោគបរទេសវៀតណាម បានកត់សម្គាល់ថា នេះជាលើកដំបូងហើយនៅក្នុងឆ្នាំ ២០២៣ ដែលដើមទុនវិនិយោគដែលបានចុះបញ្ជីសរុបបានកើនឡើង បន្ទាប់ពីមើលឃើញការថយចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៦ខែកន្លងទៅ៕ ប្រភព៖ Vietnam News ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner