យោធាមីយ៉ាន់ម៉ាលើកលែងទោសដល់លោកស្រី អោងសាន ស៊ូជី ចំនួន ៥ករណី

ណៃពិដោ៖ អតីតមេដឹកនាំរដ្ឋាភិបាលស៉ីវិល លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានលើកលែងទោសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន ៥ករណី ប៉ុន្តែលោកស្រីនៅតែបន្តជាប់បទចោទចំនួន ១៤ករណីផ្សេងទៀត។

ប្រធានក្រុមប្រឹក្សារដ្ឋនៃរបបយោធា បានសម្រេចលើកលែងទោសមួយចំនួនដល់លោកស្រី អោងសាន ស៊ូជី ដែលត្រូវបានតុលាការកាត់ទោស ឱ្យរួចផុតទោសចំនួន ៥ករណី។ ការប្រកាសនេះ គឺជាផ្នែកមួយនៃការលើកលែងទោសដល់ទណ្ឌិតជាង ៧,០០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ឱកាសនៃពិធីបុណ្យចូលវស្សា។

ទោះបីជាយ៉ាងណា អតីតម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៨ឆ្នាំរូបនេះ នៅតែត្រូវប្រឈមនឹងការចោទប្រកាន់ចំនួន ១៤ករណីផ្សេងទៀត។ ជាមួយគ្នានេះ មន្រ្តីច្បាប់មួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា លោកស្រី ស៊ូជី ទំនងជាមិនអាចត្រូវបានដោះលែងនោះទេ ទោះជាមានការលើកលែងបទចោទមួយចំនួនក៏ដោយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner