កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសន្និសីទកាយឫទ្ធិនារីពិភពលោក មានន័យដូចម្តេច?

អត្ថបទដោយ៖
AMS OneMinute

ទី១. កម្ពុជាជាប្រទេសមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចរឹងមាំ ដែលធ្វើឱ្យសន្និបាតលើកទី៣៨ ធ្វើនៅប្រទេសស៊ីប (Cyprus) ជឿទុកចិត្ត និងបោះឆ្នោតគាំទ្រ។

ទី២. កម្ពុជាមានធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងផ្នែករឹងគ្រប់គ្រាន់ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតតំបន់ និងពិភពលោក ដូចដែលពិភពលោកធ្លាប់បានឃើញនាកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ សន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ ព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ជាដើម។

ប្រជាជនកម្ពុជាជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សន្និសីទកាយឫទ្ធិនារីពិភពលោកនាឆ្នាំ២០២៦ខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ពិសេសចលនាកាយរឹទ្ធិកម្ពុជា ដែលនឹងបង្ហាញពីកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសធ្វើឱ្យប្រជាជននៃប្រទេសជាង ១៥០ ដែលជាសមាជិកនៃកាយឫទ្ធិនារីពិភពលោក បានស្គាល់កម្ពុជាកាន់តែច្បាស់។

#ams1minute

ads banner