Foxconn បោះទុន ១៩៤លានដុល្លារ សាងសង់រោងចក្រនៅឥណ្ឌា

ញូវដែលី៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងមានតម្លៃ ១៩៤លានដុល្លារជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីសាងសង់រោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិច។

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Foxconn របស់កោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលនៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីបោះទុនវិនិយោគ ១៦ពាន់លានរូពី ឬប្រហែល១៩៤លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិចថ្មីមួយ ដែលនឹងបង្កើតឱកាសការងារប្រមាណ ៦,០០០នាក់។

នៅក្នុងប្រទេសឥណ្ឌា រដ្ឋ Tamil Nadu បានកាន់កាប់តំណែងកំពូលសម្រាប់ការនាំចេញទំនិញអេឡិចត្រូនិក។ តួយ៉ាង ក្នុងឆ្នាំ ២០២២-២០២៣ តួលេខនាំចេញបានកើនលើស ៥.៣ពាន់លានដុល្លារ ចំពេលដែលរដ្ឋាភិបាលមានផែនការប្រែក្លាយរដ្ឋនេះទៅជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ស្រូបទាញទឹកប្រាក់ ១ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។

ហើយរដ្ឋមួយនេះ ក៏ត្រូវបានគេស្គាល់ដែរថា ជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំនៅក្នុងប្រទេសឥណ្ឌា ហើយក៏បានលេចចេញជាទិសដៅសំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីផងដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner