លោក ជឹម កំសត់៖ ទោះបីខ្ញុំជាជនពិការភាពតែខ្ញុំមិនលាដៃសុំលុយគេ ដើម្បីយកមកចិញ្ចឹមគ្រួសារខ្ញុំឡើយ

(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញដែលធ្វើដំណើរឆ្លងកាត់ផ្សារគីឡូលេខ៤ លើផ្លូវ២៥៣ ស្ថិតក្នុង សង្កាត់ ទឹកល្អក់ ទី២ ក្នុង ខណ្ឌ ទួកគោក រាជធានីភ្នំពេញ និងមើលឃើញម៉ូតូភ្ជាប់រទះលក់ពោតស្ងោមួយតែងតែបង្ហាញវត្តមានលក់ជារៀងរាល់ថ្ងៃ នោះហើយ គឺ លោក ជឹម កំសត់ ។

លោក ជឹម កំសត់ បានមករស់នៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ២០០២ លោកនិងភរិយាបានចាប់យកមុខរបរលក់ពោតស្ងោនេះអស់រយៈពេលជាង២០មកហើយ ដោយគិតចាប់តាំងពីឆ្នាំ២០០២មក។

មុខរបរលក់ពោតស្ងោនេះ បានចាប់ផ្តើមការលក់ដោយកង់ឆ្នៃប្រើដៃជាធ្យោបាយ ដើម្បីបំលាស់ទី រហូតវិវឌ្ឍជីវភាពទិញបានម៉ូតូឆ្នៃភ្ជាប់ជាមួយរទះបំលាស់ទីលក់ពោតកាន់តែងាយស្រួល។ ក្នុងមួយថ្ងៃៗលោក ជឹម កំសត់ ដែលជាជនមានពិការភាព លោកអាចទទួលបានចំណូលថេដែលជាប្រាក់ចំណេញពីការលក់ពោតស្ងោនេះ ជាធ្យមពី៥ម៉ឺនទៅ៨ម៉ឺនរៀល បន្ទាប់ពីកាត់ចេញថ្លៃចំណាយលើសាំង និងអុសសម្រាប់ដុតស្ងោពោត។

លោក ជឹម កំសត់ អះអាងថា ការចាប់យកមុខរបរលក់ពោតស្ងោ ជាមុខរបរ សម្រាប់រកចំណូលទ្រទ្រង់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃ លោកនឹងនូវតែបន្តលក់ជានិច្ច ព្រោះលោកមិនអាចលាដៃសុំលុយគេនោះឡើយ ។ទោះបីលោកជាជនមានពិការភាពក៏ដោយ ពិការភាពមិនមែនជាឧសគ្គសម្រាប់លោកឡើយ។

ក្នុងមួយថ្ងៃៗពោតដែលលោកស្ងោលក់ គឺលក់ដាច់ខ្លាំងណាស់ ពុំសូវនូវសល់នោះទេ ពោលអតិថិនជនបានសសើរថា រស់ជាតិផ្អែមឆ្ងាញ់ជាប់ចិត្តរហូតចំណាយពេលជិះឡានមកទិញពោត១០តម្លៃ១ម៉ឺនរៀល។
លោក ជឹម កំសត់ បច្ចុប្បន្នមានអាយុ៤២ឆ្នាំ លោកបានពិការជើងដោយសាជំងឺនៅអាយុ៥ឆ្នាំ ហើយ លោកគឺជាអ្នកខេត្ត ព្រៃវែង ឃុំអន្សោមអុក ស្រុក កំពង់ត្របែក ។

លោក មានកូន ៤នាក់ កូនទី១ ចេញធ្វើការងារ កូនទី២រៀនថ្នាក់ទី១០ កូនទី៣រៀនថ្នាក់ទី៩ និងកូនទី៤រៀនថ្នាក់ទី៥ ៕

អត្ថបទៈ ជាវ ចន្ធូ+អាន ស្រ៊ាង ដាលីនកន្និកា+ រូបភាព ងីម ឆៃហួត

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner