សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារ International Medical Relief (IMR) បានឯកភាពចុះអនុស្សរណៈយោគយល់គ្នាជាថ្មីម្តងទៀតសម្រាប់កិច្ចសហការឆ្នាំ២០១៩ដល់ឆ្នាំ២០២១
អត្ថបទដោយ៖
Kien Sereyvuth
ការចុះអនុស្សរណៈយោគយល់គ្នានោះធ្វើឡើងនៅថ្ងៃទី១សីហានេះ រវាងសហភាពសហព័ន្ធយុវជនកម្ពុជាលោកហ៊ុន ម៉ានី ជាមួយប្រធានប្រតិភូ IMRលោកស្រី Shauna King ដើម្បីបន្តកិច្ចសហប្រតិបត្តិការណ៍ក្នុងការផ្តល់សេវាពិនិត្យសុខភាព និងព្យាបាលជំងឺ ទូទៅ ជូនដល់ ប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបន្តបេសកកម្មផ្តល់ជាប្រយោជន៍ជូនសង្គម ជាពិសេសក្នុង វិស័យសុខាភិបាល បន្ទាប់ពីអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០១៧ ត្រូវបានបញ្ចប់។ សូមជម្រាបផងដែរថា នារយៈពេល២ ឆ្នាំកន្លងមកនេះ ក្រោមកិច្ចសម្របសម្រួលរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ International Medical Relief (IMR) បានចុះពិនិត្យ និងព្យាបាលសុខភាពដល់ ប្រជាជនចំនួន ១៨ លើក សរុបប្រមាណ ២ម៉ឺន២ពណាន់៧៥៤នាក់ ក្នុងរាជធានី -ខេត្ត ចំនួន៨ ក្នុងប្រទេសកម្ពុជា ។