សភាជាន់ខ្ពស់អាម៉េរិក អនុម័តទទួលស្គាល់ឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំនៅ អង្គការសហប្រជាជាតិ

ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃពុធ ទី៣១ កក្កដា ម្សិលមិញបានអនុម័តទទួលស្គាល់ លោកស្រី Kelly Craft ជាឯកអគ្គរដ្ឋទូតអាម៉េរិកថ្មីប្រចាំនៅអង្គការសហប្រជាជាតិ បន្ទាប់ពីមុខតំណែងនេះបាននៅទំនេរអស់រយៈពេលខ្ទង់៧ខែមកហើយ។

លោកស្រី Kelly Craft ត្រូវបានព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦សំឡេង ទល់នឹងសំឡេងប្រឆាំង៣៤សំឡេង។ រីឯកាលពីពេលអនុម័តរបស់លោក Nikki Haley ដែលបានលាលែងពីតំណែងឯកអគ្គរដ្ឋទូតនៅខែធ្នូ ឆ្នាំ២០១៨វិញ ទទួលបានការគាំទ្រពីសមាជិកព្រឹទ្ធសភាអាម៉េរិកដល់ទៅ៩៦នាក់។

នៅក្រោយការលាលែងរបស់លោកស្រី Haley ពីដំបូងឡើយ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី Heather Nuaert តាមពិត គឺជាជម្រើសដំបូង ដើម្បីឲ្យឡើងជំនួសលោកស្រី Haley ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ លោកស្រីបានប្រកាសដកខ្លួន ក្រោមហេតុផលគ្រួសារ។ គួរជម្រាបថា តួនាទីបច្ចុប្បន្នរបស់លោកស្រី Craft គឺជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកាណាដា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner