ជប៉ុនប្រាប់អ៊ីរ៉ង់ឱ្យកាត់បន្ថយការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយ TBS បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រមុខការទូតអ៊ីរ៉ង់គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅថ្ងៃទី០៦ ខែសីហានេះ។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក អាមៀ អាប់ដូឡាហ៊ីយ៉ាន មានគំរោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដើម្បីជួបជាមួយសមភាគីជប៉ុន ក៏ដូចជានាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា។

សារព័ត៌មាន TBS បានដកស្រង់ប្រភពពីមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ភាគីជប៉ុននឹងប្រាប់ទៅខាងភាគីអ៊ីរ៉ង់ឱ្យឈប់ផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ក្នុងអំឡុងពេលលោក អាប់ដូឡាហ៊ីយ៉ាន បំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ។

ដំណឹងពីដំណើរទស្សនកិច្ចរបស់លោក អាប់ដូឡាហ៊ីយ៉ាន បានកើតមានឡើងបន្ទាប់ពីឆ្មាំបដិវត្តន៍យោធាអ៊ីរ៉ង់ នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើសមយុទ្ធយោធាដ៏គួរភ្ញាក់ផ្អើលមួយ នៅលើកោះឈូងសមុទ្រអារ៉ាប់ ខណៈដែលយោធាអាមេរិកបានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner