សមាជិក ស.ស.យ.ក ស្រុកព្រះស្តេច ទទួលបានលិខិតថ្លែងអំណរគុណ ចំពោះការស្ម័គ្រចិត្តធ្វើជាអ្នកសង្កេតការណ៍ជាតិ នៃការបោះឆ្នោតសាកល ២០២៣

(ព្រៃវែង)៖ សមាជិក ស.ស.យ.ក ស្រុកព្រះស្តេច ចំនួន ២១០នាក់ ទទួលបានលិខិតថ្លែងអំណរគុណ ចំពោះការស្ម័គ្រចិត្តធ្វើជាអ្នកសង្កេតការណ៍ជាតិ នៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រោមវត្តមានឯកឧត្តម ណុប ដារ៉ា ប្រធាន ក្រុម ការងារ ជួយ ស.ស.យ.ក. ស្រុកព្រះស្តេច និងលោក ភិន សម្ផស្ស អភិបាលស្រុកព្រះស្តេច និងសំណេះសំណាលជាមួយប្អូនៗកីឡាករប្រចាំស្រុកចំនួន ២៤នាក់ នាថ្ងៃទី៦ សីហា ឆ្នាំ២០២៣ ។

ឯកឧត្តមប្រធានក្រុមការងារជួយ ស.ស.យ.ក ស្រុកព្រះស្តេច បានប្រគល់លិខិតថ្លែងអំណរគុណ និងបាននាំយកថវិកា ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ឧឧបត្ថម្ភជូនដល់សមាជិក សមាជិកា ចំនួន២១០នាក់ និងប្អូនកីឡាករប្រចាំស្រុក ចំនួន២៤នាក់ រួមមាន ៖ គ្រូបង្គោល៧រូប ទទួលបានម្នាក់៥០,០០០រៀល, សមាជិកសមាជិកា ស្មក្រ័ចិត្តសង្កេតការណ៍ ជាតិ ទាំង២១០នាក់ ទទួលបាន ថវិកា ៥០,០០០រៀល រួមលិខិតថ្លែងអំណរគុណ, គ្រូបង្ហាត់បាល់ទាត់ ៦នាក់ ទទួលបាន ៤០,០០០រៀល, ប្អូនៗកីឡាករ ២៤នាក់ ម្នាក់ៗ ទទួលបាន ១០,០០០រៀល, ចូលបុណ្យសពម្ដាយសមាជិកឃុំកំពង់សឹង ថវិកា ៩០០,០០០រៀល និងទឹកសុទ្ធ ២៥០,០០០រៀល ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner