មនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីទឹកជំនន់នៅមីយ៉ាន់ម៉ា

ណៃពិដោ៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញទៅកាន់ទីសុវត្ថិភាព ខណៈមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងទន្លេជន់ជោរ បង្កជាទឹកជំនន់នៅទីប្រជុំជនជាច្រើន ស្ថិតនៅភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។

Read. អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា នៅក្រុងបេលីន នៃរដ្ឋម៉ន ប្រជាជនចំនួន ៦.២៩៨នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកមានសុវត្ថិភាពចំនួន ២៥ទីតាំង។ ជនរងគ្រោះដោយទឹកជំនន់នៅក្រុងបេលីន មានប្រុស ២.៩៧៨នាក់ ស្រី ៣.៣២០នាក់ មកពី ១.៣០៥គ្រួសារ មកពីសង្កាត់ចំនួន ៥ និងភូមិខ្លះនៅក្នុងក្រុងមួយនេះ។

កាសែតរដ្ឋ The Mirror Daily បានរាយការណ៍ថា មនុស្សសរុបចំនួន ៧៩២នាក់ ដែលក្នុងនោះមានបុរស ៣៧៦នាក់ ស្រី ៤១៦នាក់ មកពី ១៧៦គ្រួសារ ក្នុងក្រុងមីយ៉ាវ៉ាឌី និងជាង ៣០០នាក់នៅក្រុងផាអាន ក្នុងរដ្ឋកាយីន ក៏ត្រូវបានជម្លៀសទៅកាន់ទីជម្រកមានសុវត្ថិភាពផងដែរ។

នាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានបង្កើនការជូនដំណឹងអំពីហានិភ័យទឹកជំនន់ ដោយនិយាយថា កម្រិតទឹកទន្លេនៅក្នុងទីប្រជុំជនផាអាន, មីយ៉ាវ៉ាឌី, បេលីន និងម៉ូហ្គោង បានកើនឡើងលើសកម្រិតគ្រោះថ្នាក់រួចទៅហើយ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner