ឥណ្ឌាគ្រោងចំណាយ ៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍស្ថានីយរថភ្លើងឡើងវិញ

ញូវដែលី៖ ប្រទេសឥណ្ឌាមានផែនការចំណាយថវិការហូតដល់ ២៥០ពាន់លានរូពី ឬជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍស្ថានីយរថភ្លើងជាង ៥០០ទីតាំងឡើងវិញ។

Read. នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចាប់ផ្តើមគម្រោងនៃការអភិវឌ្ឍស្ថានីយ៍រថភ្លើងចំនួន ៥០៨ទីតាំងនៅទូទាំងប្រទេសឡើងវិញ ដោយគ្រោងចំណាយថវិការហូតដល់ ២៥០ពាន់លានរូពី ឬជាង ៣ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ភាពងាយស្រួលជាងមុនដល់អ្នកដំណើរ។

ផែនការអភិវឌ្ឍស្ថានីយ៍រថភ្លើងឡើងវិញ ក៏នឹងរួមបញ្ចូលការរៀបចំកន្លែងអង្គុយឱ្យប្រសើរជាងមុន, ការកែលម្អបន្ទប់រង់ចាំ និងការតភ្ជាប់បណ្តាញ Wi-Fi ដោយឥតគិតថ្លៃផងដែរ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយថា រដ្ឋាភិបាលរបស់គាត់មានគោលបំណងធ្វើការអភិវឌ្ឍស្ថានីយ៍រថភ្លើងឡើងវិញសរុបចំនួន ១,៣០០ទីតាំង ខណៈដែលដំណាក់កាលដំបូងនឹងចាប់ផ្តើមអភិវឌ្ឍស្ថានីយ៍រថភ្លើងចំនួន ៥០៨ទីតាំងជាមុនសិន។ គម្រោងអភិវឌ្ឍស្ថានីយ៍រថភ្លើងឡើងវិញនេះ នឹងក្លាយជាយុទ្ធនាការដ៏ធំមួយសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសឥណ្ឌា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner