ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលប្រជាជនកម្ពុជាប្រើសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសមេដឹកនាំប្រទេស
អត្ថបទដោយ៖
AMS OneMinute
តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងច្បាប់ បទបញ្ជា និងនីតិវិធីទាក់ទងនឹងការបោះឆ្នោត
ជោគជ័យសម្រាប់ការបោះឆ្នោតជាមួយនឹងអត្រានៃអ្នកបោះឆ្នោតមានករ រហូតដល់ទៅ ៨៤,៥៨% និងបរិយាកាសនៃការបោះឆ្នោតប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ គ្មានអំពើហិង្សា និងការគំរាមកំហែង បានបង្ហាញឱ្យឃើញថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកាន់តែចាក់ឬសជ្រៅ រឹងមាំ និងកាន់តែមានភាពរស់រវើកក្នុងសង្គមកម្ពុជា
ប្រជាជនកម្ពុជាដែលជាម្ចាស់អំណាចកាន់តែមានភាពចាស់ទុំខាងនយោបាយក្នុងការប្រើសិទ្ធិរបស់ខ្លួន ហើយអាជ្ញាធរមានសមត្ថកិច្ចកាន់តែមានភាពម្ចាស់ការប្រកបដោយសមត្ថភាព និងពិសោធន៍ខ្ពស់ក្នុងការធានាឱ្យកិច្ចដំណើរការនៃការបោះឆ្នោតឱ្យប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ និងប្រកបដោយជោគជ័យ
✍🏼 សហភាពសហព័ន្ធយុវជនកម្ពុជា
#ams1minute