មន្ត្រីរដ្ឋាភិបាល និងអ្នកវិភាគថ្លែងថា៖ ដំណើរលោក ថាក់ស៊ីន និងប្អូនស្រី ចូលរួមខួបកំណើតសម្តេចតេជោ មិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងថៃឡើយ (Video Inside)

មន្ត្រីរាជរដ្ឋាភិបាល និងក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ ដែលជាប្អូនស្រីបង្កើតក្នុងពិធីខួបកំណើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនប៉ះពាល់ដល់ទំនាក់ទំនងនយោបាយរវាងកម្ពុជា និងប្រទេសថៃឡើយ។

លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បានបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើល ក្នុងថ្ងៃនៃពិធីបុណ្យកំណើតគំរប់ខួបលើកទី៧២ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៥ សីហា ឆ្នាំ២០២៣។

លោកថាក់ស៊ីន បានលុបចោលគំរោងធ្វើដំណើរទៅកាន់ប្រទេសថៃនាថ្ងៃទី១០ សីហា ឆ្នាំ២០២៣ ក្រោមមូលហេតុនៃសុខភាព ប៉ុន្តែវត្តមានរបស់លោកក្នុងប្រទេសកម្ពុជា បានធ្វើឱ្យក្តីចាប់អារម្មណ៍ជាខ្លាំង។ លោកថាក់ស៊ីន និងសម្តេចតេជោ ហ៊ុន សែន គឺមានទំនាក់ទំនង ជាបងប្អូនធម៌រវាងគ្នា និងទំនាក់ទំនងនេះ មានតាំងពីឆ្នាំ១៩៩២ មុនលោកថាក់ស៊ីនឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃពីអតីតកាលនោះទៅទៀត។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបណ្ឌិត គិន ភា បានថ្លែងថា «វត្តមានរបស់លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នឹងមិនបង្កភាពប៉ះពាល់ណាមួយទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រទេសថៃឡើយ»។ នៅជាមួយគ្នានេះដែរ មន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ត្រូវបានគេដកស្រង់សម្តីដែលលោកបញ្ជាក់ថា សម្តេចតេជោ បានពន្យល់ប្រាប់នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា និងមន្ត្រីជាន់ខ្ពស់ថៃជុំវិញ មិត្តភាពរវាងសម្តេចជាមួយនឹងលោក ថាក់ស៊ីន។ លោកបញ្ជាក់ថា ការជួបគ្នាក្នុងពិធីខួបកំណើតនោះ មិនមានអ្វីពាក់ព័ន្ធនឹងនយោបាយឡើយ។

យោងតាមសម្តេចតេជោ, លោក ថាក់ ស៊ីន និងលោកស្រី យីងឡាក់ បានស្នាក់នៅក្នុងភូមិគ្រឹះរបស់សម្តេចរយៈពេល១យប់ និងបានទទួលទានអាហារពេលព្រឹកជាមួយសម្តេចផងដែរ នៅមុនពេលលោក និងប្អូនស្រីបានចាកចេញពីប្រទេសកម្ពុជា។

ads banner