នាយករដ្ឋមន្ត្រីសឹង្ហបុរីអបអរសាទរបណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី ស៊ានឡុង បានអបអរសាទរ បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង បានសរសេរថា «តំណាងឱ្យរដ្ឋាភិបាលសិង្ហបុរី ខ្ញុំសូមអបអរសាទរ ដល់ឯកឧត្ដមដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

លោក លី ស៊ានឡុង បានថ្លែងរំលឹកថាសិង្ហបុរី និងកម្ពុជា គឺជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពយូរអង្វែងមកហើយ។ នាយករដ្ឋមន្ត្រីលីស៊ានឡុង បានរំលឹកនូវព្រឹត្តិការណ៍ ជួបជាលើកចុងក្រោយមួយ រវាងរូបលោកជាមួយនឹងបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០១៨ ដែលពេលនោះបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងកម្មវិធី 64th Lee Kuan Yew Exchange Fellow។

លោក លី ស៊ានឡុង បានរំពឹងធ្វើការជាមួយឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងក្រុមការងាររបស់ឯកឧត្ដម ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគី និងពហុភាគី។ លោកក៏រំពឹងដែរថា នឹងបានជួបឯកឧត្ដមបណ្ឌិតដោយផ្ទាល់ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ក្នុងរដ្ឋធានីហ្សាការតា នៅខែកញ្ញាខាងមុខនេះ៕

ads banner