មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការប្រែប្រួលអាកាសធាតុ កំពុងបង្កឲ្យ មានវិបត្តិកាន់តែធ្ងន់ធ្ងរ ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹកជំនន់

ភ្នំពេញ៖ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បាបលើកឡើងថា ការប្រែប្រួលអាកាសធាតុ កំពុងតែកើតឡើង និងបង្កឲ្យ មាន វិបត្តិកាន់តែធ្ងន់ធ្ងរ ទៅការអភិវឌ្ឍ សេដ្ឋកិច្ច ជាពិសេសក្នុងពេលថ្មីៗនេះ ពិភពលោក កំពុងប្រឈម នូវបញ្ហារលកកំដៅ និងគ្រោះទឹក ជំនន់ ។

ក្នុងនោះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ លើ៣ ចំណុចរួមមាន៖ ១) ពេលាវេលា៖ កាន់តែពន្យារ ពេល នៃការផ្តល់ ហិរញ្ញប្បទានអាកាសធាតុ កាន់តែបង្កឱ្យមាន ហានីភ័យ អាកាសធាតុ ធ្ងន់ធ្ងរ។ ហិរញ្ញប្បទាន អាកាសធាតុមិនទាន់បានផ្តល់ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាន់ពេល និងជាក់ស្តែង ទេ។ ២) ការទទួលបានការទទួលស្គាល់ពីមូលនិធិ អាកាសធាតុបៃតង និងការទទួលស្គាល់ឡើងវិញ (Reaccreditation)៖ ស្នើឱ្យសម្រួលនីតិវិធី ទាំងការស្នើសុំការទទួលបាន ការទទួលស្គាល់ និងការស្នើសុំការទទួលស្គាល់ ឡើងវិញពី GCF ដើម្បីឱ្យអាចទទួលបានមូលនិធិពី GCF បាន ឆាប់រហ័ស។ និង ៣) GCFតាមរយៈគម្រោងត្រៀម ជួយកសាង សមត្ថភាពអាជ្ញាធរទទួលបន្ទុកជាតិ (NDA) និងស្នើឲ្យ GCF បន្តកម្មវិធីកសាង សមត្ថភាព។

ការលើកឡើងរបស់ ឯកឧត្ដម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ធ្វើឡើងក្នុងឱកាសចូលរួមប្រជុំថ្នាក់តំបន់នៃមូលនិធិ អាកាសធាតុ បៃតង ជាមួយបណ្ដាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner