ចាប់ពីថ្ងៃទី៩-១៥ ខែសីហា តទៅនឹងមានភ្លៀងធ្លាក់តិចទៅបង្គួរលាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ កម្ពុជានឹងទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពល ខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងដើម ប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាមជាមួយខ្យល់មូសុងនិរតីមធ្យម ។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ក្រសួងធនធានទឹក និង ឧតុនិយម។

យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និង ឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុដោយសារចាប់ពីថ្ងៃទី៩ដល់១៥សីហាខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម។

សេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនេះគឺគិតចាប់ពីថ្ងៃទី៩-១៥ ខែសីហា ឆ្នាំ២០២៣ដោយក្រសួងបានបញ្ជាក់ដូចជា៖

*តំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។

*សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។

*ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ។

អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម ។

ក្រសួងបានលើកឡើងថា អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner