ឥណ្ឌូណេស៊ីបំបែកកំណត់ត្រាពិភពលោក ក្នុងការសម្តែងតន្រ្តីធំបំផុត មានការចូលរួមពីមនុស្សជាង ១ម៉ឺន៥ពាន់នាក់

ហ្សាការតា៖ ប្រទេសឥណ្ឌូណេស៊ីបានបំបែកកំណត់ត្រាពិភពលោក ដែលហៅកាត់ថា ហ្គីណេស សម្រាប់ការសម្តែងតន្ត្រី Angklung ដ៏ធំបំផុតមិនធ្លាប់មាន។

ការសម្តែងតន្ត្រី Angklung ដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី ដើម្បីបំបែកកំណត់ត្រាពិភពលោក (ហ្គីណេស) បានប្រារព្ធឡើងនៅពហុកីឡដ្ឋាន Gelora Bung Karno (GBK) Main Stadium ក្នុងរដ្ឋធានីហ្សាការតា ដែលមានអ្នកចូលរួមប្រមាណជាង ១៥,១១០នាក់។

ការត្រៀមរៀបចំសម្រាប់ការសម្តែងនេះ បានធ្វើឡើងតាំងពីខែតុលាឆ្នាំមុន ដោយមានការគាំទ្រពីក្រសួងអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌូណេស៊ី។ នាឱកាសនោះដែរ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងអនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក ម៉ារូហ្វ អាមិន ក៏បានអញ្ជើញទៅទស្សនាព្រឹត្តិការណ៍សម្តែងតន្ត្រីនេះផងដែរ។

បើតាមអ្នករៀបចំកម្មវិធី ការសម្តែងតន្រ្តីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតនូវសន្ទុះ ដើម្បីជំរុញទឹកចិត្តយុវជនជំនាន់ក្រោយ ឱ្យនិយមចូលចិត្ត និងអភិរក្សឧបករណ៍ភ្លេងបុរាណ ដែលធ្វើពីឬស្ស៊ីមួយនេះ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner