វីតាល់ប្រគល់រង្វាន់លើកទឹកចិត្តដល់អតិថិជន
ភ្នំពេញ៖ គូស្វាមីភរិយាចំនួន ៩គូបានឈ្នះរង្វាន់ពីកម្មវិធី «ឧត្តមភាពស្នេហ៍» របស់ក្រុមហ៊ុនទឹកពិសារវីតាល់ ដែលពិធីនេះរៀបចំឡើងនៅរោងចក្រផលិតទឹកពិសាវីតាល់។
តំណាងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរទៅដល់គូស្វាមីភរិយាថ្មី ដែលមានសំណាងឈ្នះក្នុងកម្មវិធី «ឧត្តមភាពស្នេហ៍» ក្នុងការជាវទឹកពិសាវីតាល់ប្រើប្រាស់ក្នុងពិធីមង្គលការ។ តំណាងក្រុមហ៊ុនបន្ថែមថា គូស្វាមីភរិយាថ្មីទាំង ៩គូខាងលើ បានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធី «ឧត្តមភាពស្នេហ៍» កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដែលបានធ្វើការផ្សាយផ្ទាល់ពីគេហទំព័រហ្វេសប៊ុកវីតាល់។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក៏បានធ្វើបទបង្ហាញពីខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនទៅដល់គូស្វាមីភរិយាទាំង ៩គូផងដែរ។ នេះជាលើកចុងក្រោយនៃការប្រគល់រង្វាន់ទៅដល់គូស្វាមីភរិយាសំណាងសរុបទាំងអស់ចំនួន ១៧គូ ដែលបានឈ្នះការចាប់ឆ្នោតផ្សងសំណាងក្នុងកម្មវិធីឧត្តមភាពស្នេហ៍។
សូមបញ្ជាក់ថា វីតាល់ ជាទឹកពិសាឈានមុខគេក្នុងស្រុកដែលទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ថ្មីៗនេះ វីតាល់ត្រូវបានឈ្នះមេដាយមាសគុណភាព ពីស្ថាប័ន Monde Selection ចំនួន ០៤ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ទឹកពិសាវីតាល់នៅតែបន្តរក្សាពង្រឹងគុណភាពខ្ពស់ដើម្បីជាចំណែកចូលរួមគាំទ្រដល់សុខុមាលភាពសង្គមកម្ពុជា ជាពិសេសតាមរយៈមូលនិធិ ២៥៛ ដែលបានផ្តួចផ្តើមឡើងរយៈពេលជាង១០ឆ្នាំ បានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមកិច្ចការសង្គមយ៉ាងមមាញឹក៕



អត្ថបទ៖ ឈឹម ទីណា