ត្រូវឃាត់ខ្លួនទាំងបួននាក់ ក្រោយឆែកឆេររកឃើញគ្រឿងញៀនជាប់នឹងខ្លួន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីម៉ោង២០និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ នៅ សុខរិន ភេទប្រុស អាយុ២១ឆ្នាំ ២)ឈ្មោះ ឡុង និត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ៣)ឈ្មោះ ពត រ៉ុម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ និង៤)ឈ្មោះ ឡេង សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងនោះ សមត្ថកិច្ចបានដកហូត៖ ក្រាមសថ្លា០២កូនថង់តូច និងម៉ូតូ០១គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលអូរបែកក្អម បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ៤នាក់ កំពុងធ្វើដំណើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យ ក៏រកឃើញវត្ថុតាងខាងលើ រួចក៏ឃាត់ខ្លួន និងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធីតែម្តង៕ម.ន