ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» ដល់បណ្ឌិត ហ៊ុន ម៉ាណែត (Video Inside)
អត្ថបទដោយ៖
Apsara Net
ព្រះមហាក្សត្រខ្មែរបានត្រាស់បង្គាប់ផ្តល់គោរមងារបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត»។
ព្រះរាជបន្ទូលត្រាស់បង្គាប់នេះ បានធ្វើឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៨ សីហា ឆ្នាំ២០២៣។ ព្រះរាជក្រឹត្យ បានត្រាស់បង្គាប់ថា «ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តមបំផុត នៃរាជបណ្ឌិតសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិត ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តែមួយគត់»។
ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារនេះ គឺនៅមួយថ្ងៃ បន្ទាប់ពីព្រះអង្គបានចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។