នាយករដ្ឋមន្រ្តីសង្ហិបុរី៖ អតិផរណានៅតែជាបញ្ហា

សាំងហ្គាពួរ៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃអង្គារនេះ បានថ្លែងថា អតិផរណានៅតែជាបញ្ហាសម្រាប់រដ្ឋ និងទីក្រុងដែលគេស្គាល់ថា ជាកន្លែងរស់នៅថ្លៃបំផុតមួយរបស់ពិភពលោក។

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ នៅមុនថ្ងៃបុណ្យជាតិរបស់ប្រទេសសិង្ហបុរីនៅថ្ងៃពុធនេះថា អតិផរណានៅតែជាបញ្ហាសម្រាប់ពួកយើង ហើយវាក៏បញ្ហាសម្រាប់ប្រទេសដទៃទៀតដែរ។

លោក លី ក៏បាននិយាយផងដែរ អំពីរឿងអាស្រូវថ្មីៗ ដែលរួមមានការស៊ើបអង្កេតអំពើពុករលួយ ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីមួយរូប និងការលាលែងពីតំណែងរបស់សមាជិកសភាជាន់ខ្ពស់ពីររូប រួមទាំងប្រធានសភាផងដែរ។

ករណីទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងនយោបាយមិនស្អាតស្អំមួយ។ លោក លី បានគូសបញ្ជាក់យ៉ាងដូច្នេះថា កុំឱ្យមានការសង្ស័យ… រដ្ឋាភិបាលរបស់ខ្ញុំបានប្ដេជ្ញារក្សាប្រព័ន្ធដឹកនាំរបស់យើង ឱ្យរួចផុតពីអំពើពុករលួយ និងការប្រព្រឹត្តខុស។

សូមបញ្ជាក់ថា អតិផរណាក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះមកនៅត្រឹម ៤.៧ភាគរយក្នុងខែឧសភា បើធៀបនឹង ៥.៤ភាគរយក្នុងត្រីមាសទីមួយ។ ប្រធានអាជ្ញាធររូបិយវត្ថុសិង្ហបុរី លោក រ៉ាវី មិននុន ក៏បាននិយាយកាលពីខែមុនដែរថា អតិផរណារបស់សិង្ហបុរីនឹងធូរស្រាលខ្លាំង ដោយសារជំហរគោលនយោបាយរូបិយវត្ថុដ៏តឹងតែង៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner