ប្រជាពលរដ្ឋ ក្រុមយុវជនស្រុកល្វាឯម និង ក្រុងអរិយក្សត្រ សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារ កិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត ជា «កិត្តិទេសាភិបាលបណ្ឌិត»

ខេត្តកណ្តាល៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ទទួលបន្ទុកយុវជនគណបក្ស ស្រុកល្វាឯម និង ក្រុងអរិយក្សត្រ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាល រួមជាមួយប្រជាពលរដ្ឋ ក្រុមយុវជនស្រុកល្វាឯម និង ក្រុងអរិយក្សត្រ សូមចូលរួមសម្តែងនូវការអបអរសាទរ អស់ពីដួងចិត្តជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តម នៃរាជបណ្ឌិតសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម ជាប ដាវុធ បន្តថា ការទទួលបាននូវគោរមងារដ៏មហាកិត្តិយសឧត្តុង្គឧត្តម និងមានតែមួយរូបគត់នេះ គឺពិតជាស័ក្តិសម ជាទីបំផុតសម្រាប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។ នេះជាសក្ខីភាពនៃសមត្ថភាព ចំណេះដឹង ទេពកោសល្យ និងការប្តេជ្ញាចិត្តដ៏មោះមុតបំផុត ក្នុងការបន្តវេនដឹកនាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់អនាគតកាល ដើម្បីធានាបាននូវភាពត្រចះត្រចង់ សុខដុមរមនា និងភាពថ្កុំថ្កើងរុងរឿង បន្ទាប់ពីសុខសន្តិភាពសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាសមិទ្ធផលនិងមរតកនយោបាយ ដ៏ពិសិដ្ឋនិងមានកិត្យានុភាពល្បីល្បាញ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសពិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរជ័យ សិរីមង្គល ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសដែល ឯកឧត្តម ជាប ដាវុធ ជួបជួបសំណេះសំណាល ពិសារអាហាសាមគ្គី សម្តែងនូវការគោរពដឹងគុណ និងអរគុណយ៉ាងវិសេសវិសាល ដល់ប្រជាជន ក្រុមយុវជន ស្រុកល្វាឯម និង ក្រុងអរិយក្សត្រ ដែលបានបោះឆ្នោតគាំទ្រច្រើនលើសលុប ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានពេលវេលា និងឱកាសបន្តការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន និងបន្តថែរក្សានូវសុខសន្តិភាព ស្ថេរភាពសម្រាប់ការរស់នៅប្រកបដោយសុខសុវត្ថិភាព ដូចពេលបច្ចុប្ន និងទៅថ្ងៃអនាគត ៕

ប្រភព ៖ ព័ត៌មានខេត្តកណ្តាល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner