ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្វើបាឋកថាស្ដីពី«ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ» ជូនទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើបទបង្ហាញស្ដីពី «ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ» និងច្បាប់ស្តីពីវិសោធនកម្ម «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ជូនទៅដល់ថ្នាក់ដឹកនាំខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងមន្ទីរអង្គភាពនៃខេត្តព្រះសីហនុ។

កម្មវិធីនេះធ្វើឡើងនៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងវត្តមានសមាជិកសមាជិកាជាច្រើនរូបទៀត។

សូមបញ្ជាក់ផងដែរថា បទបាឋកថានេះ ធ្វើឡើងដើម្បីបញ្ជ្រៀបការយល់ដឹងឱ្យកាន់តែទូលំទូលាយថែមទៀតដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តព្រះសីហនុក្នុងការចូលរួមក្នុងការទប់ស្កាត់ ពង្រឹងគណនេយ្យភាព និងពង្រឹងសមត្ថភាពស្ថាប័ន ការគាំទ្រ និងការចូលរួមពីសាធារណជន ក៏ដូចជាវិស័យឯកជននិងការពង្រឹងការអនុវត្តច្បាប់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner