សេដ្ឋកិច្ចរុស្ស៊ីមើលឃើញកំណើនដ៏រឹងមាំឡើងវិញ ទោះជាមានសម្ពាធទណ្ឌកម្មពីលោកខាងលិច

មូស្គូ៖ សេវាស្ថិតិ Rosstat បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានមើលឃើញពីតម្លៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន (GDP) ងាកទៅរកកំណើនឡើងវិញនៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣នេះ បើទោះបីជាមានសម្ពាធពីលោកខាងលិចក៏ដោយ។

យោងតាមការគណនារបស់សេវាស្ថិតិ Rosstat បានបង្ហាញថា សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើង ៤.៩ភាគរយក្នុងមួយឆ្នាំ ការនេះបានបង្ហាញពីអត្រាកំណើនខ្ពស់ត្រឡប់មកវិញ ចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២១ នៅពេលដែលសេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងដល់ ៥.៨ភាគរយ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ី បានកើនឡើងជាលើកដំបូងចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២២ នៅពេលដែលសូចនាករនេះបានកើនឡើង ៣ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងទណ្ឌកម្មរបស់លោកខាងលិចដែលបានកើតឡើង សេដ្ឋកិច្ចរុស្ស៊ីបានទទួលរងនូវការធ្លាក់ចុះចំនួន ៤ ត្រីមាសជាប់ៗគ្នា។
យោងតាមការព្យាករណ៍បឋមរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងជាង ២ភាគរយនៅក្នុងឆ្នាំ២០២៣។

តួលេខនេះគឺស្របតាមការព្យាករណ៍ចុងក្រោយបង្អស់ ដែលចេញផ្សាយដោយធនាគារនៃប្រទេសរុស្ស៊ី ដែលកាលពីខែកក្កដាបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) នឹងកើនឡើងដល់ ២.៥ភាគរយនៅចុងឆ្នាំ២០២៣នេះ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner