សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអ្នកសារព័ត៌មានដែលជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយសកម្មភាពរបស់សម្តេច កន្លងមក

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយស និងរៀបចំអាហារជូនអ្នកសារព័ត៌មានជាង ១០០នាក់ ដែលជាអ្នកតាមយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីនានារបស់សម្តេច។ ពិធីប្រកបដោយមហាកិត្តិយសសម្រាប់អ្នកសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បាន មានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ ដែលបានជម្នះការលំបាក និងប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធសកម្មភាពរបស់សម្តេចពេលកន្លងមក។ អ្នកសារព័ត៌មានដែលសម្តេចតេជោ អញ្ជើញបំពាក់ គ្រឿងឥស្សរិយយស និងរៀបចំអាហារជូននាល្ងាចនេះ មានអ្នកខ្លះបានដើរតាមយកព័ត៌មានសម្តេចតេជោ តាំងពីទសវត្សរ៍ ៩០មកម្ល៉េះ។

បងប្អូនអ្នកសារព័ត៌មានដែលទទួលបានគ្រឿងឥស្សរិយយស និងចូលរួមពិសារអាហារគ្នាល្ងាចមិញនេះ រាប់ចាប់ពីអ្នកបើករថយន្ត អ្នករៀបចំឧបករណ៍បំពងសំឡេង អ្នកកាន់ម៉ាស៊ីនអគ្គិសនី អ្នករៀបចំបណ្តាញអ៉ីនធើណេតជាដើម ៕

អត្ថបទ ៖ ស៊ូ វណ្ណលុក
រូបភាព . វេង លីមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner