អ្នកសារព័ត៌មានមកពីជាង ៣០ស្ថាប័ន ទស្សនាស្វែងយល់ពីគម្រោងព្រីនស៍វ័នត្រូពិកា ដែលជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ដំបូងគេរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប
ភ្នំពេញ៖ អ្នកសារព័ត៌មាន មកពីជាង ៣០ស្ថាប័ន កាលពីពេលថ្មីៗនេះ ក្នុងឱកាសទិវា សារព័ត៌មានប្រចាំឆ្នាំ ២០២៣ របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបានទៅទស្សនាគម្រោងព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ដំបូងគេរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងដំណើរទស្សនកិច្ចនេះ បុគ្គលិកផ្នែកលក់របស់ ព្រីនស៍ វ័ន ត្រូពិកា បានធ្វើការបង្ហាញពីប្រភេទផ្ទល្វែង ផ្ទះវីឡាប្រណិតៗ ដល់អ្នកសារព័ត៌មាន បានស្វែងយល់កាន់តែច្បាស់អំគម្រោងនេះ ដែលត្រូវបានការចាប់អារម្មណ៍ខ្ពស់ នៅពេលដែលចុះទៅឃើញផ្ទាល់ទាំងផ្ទះគំរូ និងផ្ទះដែលបានសាងសង់រួច ។ បុរីព្រីនស៍ វ័ន ត្រូពីកា ជាគម្រោងលំនៅឋានដែលមានរចនាម៉ូតតាមបែបយុគសម័យថ្មី ជាមួយនិងទេសភាពដ៏ស្រស់ស្អាត និងសំណង់ប្រកបដោយគុណភាពខ្ពស់ បានធ្វើឲ្យយើងគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងភាពស្រស់ស្អាតរបស់គម្រោងនេះ។
ការឌីហ្សាញរបស់គម្រោងមានភាពស្រស់ស្អាតនិងមានមុខងារពេញលេញ ហើយជាគម្រោងទីមួយក្នុងតំបន់ដែលបង្កើតជាក្លឹបហោស៍ មានក្លឹបហាត់ប្រាណបំពាក់ទៅដោយឧបករណ៍ទំនើបៗ អាងហែលទឹកធំទូលាយ មានកន្លែងហាត់យោហ្គា និងសេវ៉ាផ្សេងៗទៀតជាច្រើនដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ជាពិសេសគម្រោងមានធ្វើជាសួនធម្មជាតិរហូតទៅដល់ 25% ដែរធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។ ជាមួយគ្នានេះ ការទិញលក់របស់អតិថិជន គឺមានជំរើសច្រើន ដោយការបងប្រាក់មានភាពងាយស្រួលអាចរំលស់រហូតដល់ 90% ដោយបងៗមានត្រឹមតែ 10% នឹងអាចក្លាយជាម្ចាស់ផ្ទះដ៏ស្រស់ស្អាតមួយភ្លាម។
បុគ្គលិកផ្នែកលក់ ក៏បានសង្កត់ធ្ងន់លើគោលការណ៍លក់ “ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” និង “តម្លៃសមរម្យ” ។ គោលការណ៍លក់ “ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” គឺមានន័យថា ក្នុងរយៈពេល 45 ថ្ងៃក្រោយពេលប្រគល់ផ្ទះ ក្រុមហ៊ុននឹងប្រគល់ប្រាក់ 100% ទៅអតិថិជនវិញទោះដោយសារហេតុផលមិនពេញចិត្តណាមួយក៏ដោយ។
ការទិញផ្ទះ គឺជាការចំណាយដ៏ធំមួយសម្រាប់គ្រួសារមួយ ដូចនេះយើងផ្តល់នូវគោលការណ៍ពិសេសដែលអាច “ដកប្រាក់វិញដោយមិនចាំបាច់មានហេតុផល” ក្នុងគោលបំណងកាត់បន្ថយហានិភ័យរបស់អ្នកទិញ ហើយយើងក៏សូមអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ផ្សេងៗអនុវត្តគោលការណ៍នេះដូចយើងដែរ ក្នុងគោលបំណងគិតគូរដល់អត្ថប្រយោជន៍អតិថិជនជាចម្បង ក៏ដូចជាជួយជំរុញការអភិវឌ្ឍប្រកបដោយភាពវិជ្ជមានក្នុងវិស័យនេះ។
ក្នុងនាមជាគម្រោងបុរីវីឡាដំបូងបង្អស់របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ វ័ន ត្រូពិកាបានប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឲ្យកាន់តែប្រសើរ” និងត្រូវបានសាងសង់ឡើងដោយអ្នកជំនាញល្បីៗលំដាប់អន្តរជាតិ ដែលធ្វើឲ្យគម្រោងយើងមានគុណភាពល្អ និងប្រកបដោយភាពបៃតង សុវត្ថិភាព និងផាសុកភាព៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា


