កម្មវិធីបញ្ញវន្តឌីជីថល ផ្តល់ឱកាសដល់សិស្សានុសិស្សចូលរួមប្រកួតចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត
ភ្នំពេញ៖ បញ្ញវន្តឌីជីថល ជាកម្មវិធីអប់រំកំសាន្ត ផលិតដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់ឱកាសដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់វិទ្យាល័យទូទាំងប្រទេសកចូលរួមប្រកួតប្រជែងចំណេះដឹង បង្ហាញពីភាពច្នៃប្រឌិត និងសមត្ថភាពដោះស្រាយបញ្ហា លើប្រធានបទអំពីបច្ចេកវិទ្យាឌីជីថល ដែលបេក្ខជនជ័យលាភីអាចឈ្នះទឹកប្រាក់ អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ កុំព្យូទ័រ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
រូបភាពអំពីការប្រកួតកាលពីវគ្គ ជម្រុះថ្នាក់ខេត្តនៅមណ្ឌលភ្នំពេញ ការចូលរួមសហការក្រុម ភាពសប្បាយរីករាយ និងភាពក្ដុកក្ដួល របស់បេក្ខជន បេក្ខនារី បញ្ញវន្ដឌីជីថលរដូវកាលទី១។ ទស្សនាការប្រកួតតាមតំណភ្ជាប់: https://fb.watch/mxCLICRQwh/
ទស្សនា កម្មវិធីបញ្ញវន្តឌីជីថល នៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៦:០០ល្ងាច នៅលើគេហទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ ង៉ាន់ ទិត្យ



