សហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលីគ្រោងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ

ម៉ានីល៖ មន្រ្តីសន្តិសុខហ្វីលីពីន នៅថ្ងៃទី២០ ខែសីហានេះ បាននិយាយថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីកំពុងត្រៀមរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូងនាពេលឆាប់ៗខាងមុខ។

សមយុទ្ធកងទ័ពជើងទឹករវាងសហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី ដែលគ្រោងធ្វើឡើងនាពេលឆាប់ៗនេះ នឹងមានការចូលរួមពីយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ក្នុងនោះអាមេរិកគ្រោងដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS America ខណៈដែលជប៉ុននឹងបញ្ជូននាវាចម្បាំងដ៏ធំបំផុតមួយរបស់ខ្លួន គឺនាវាផ្ទុកឧទ្ធម្ភាគចក្រ JS Izumo។

រីឯកងទ័ពជើងទឹកអូស្រ្តាលី Royal Australian នឹងបញ្ជូននាវាចម្បាំង HMAS Canberra របស់ខ្លួន ដែលផ្ទុកឧទ្ធម្ភាគចក្រមកចូលរួមផងដែរ ដោយមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងពីរ បាននិយាយថា សមយុទ្ធកងទ័ពជើងរួមគ្នានេះ ត្រូវបានគ្រោងទុកកាលពីប៉ុន្មានខែមុន។

ទោះបីជាយ៉ាងណា ហ្វីលីពីននឹងមិនមែនជាផ្នែកមួយនៃសមយុទ្ធនាពេលឆាប់ៗខាងមុខនេះទេ ដោយសារការកំណត់ផ្នែកភស្តុភារយោធា ប៉ុន្តែបើកចំហដើម្បីក្លាយជាអ្នកចូលរួមនាពេលអនាគត៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner