យានអវកាស Luna-25 របស់រុស្ស៊ីបរាជ័យ ក្នុងការប៉ន់ប៉ង់ចុះចតនៅឋានព្រះចន្ទ

មូស្គូ៖ ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានរាយការណ៍នៅថ្ងៃទី២០ ខែសីហាថា យានអវកាស Luna-25 ដែលជាបេសកកម្មភពព្រះចន្ទដំបូងបង្អស់របស់ប្រទេសរុស្ស៊ី ក្នុងរយៈពេលជិត ៥០ឆ្នាំមកនេះ បានបរាជ័យក្នុងការប៉ន់ប៉ង់ចុះចតនៅលើផ្ទៃព្រះចន្ទ។

ទីភ្នាក់ងារអវកាសរុស្ស៊ី រ៉ូសកូសម៉ូស (Roscosmos) បានបញ្ជាក់ថា យានអវកាស Luna-25 បានដាច់ការទាក់ទងនៅម៉ោង២និង៥៧រសៀលថ្ងៃសៅរ៍ទី១៩ ខែសីហា (ម៉ោងក្នុងតំបន់) បន្ទាប់ពីវាមានបញ្ហាក្នុងពេលត្រៀមចុះចតលើផ្ទៃព្រះចន្ទ។ ទីភ្នាក់ងារនេះបន្តថា យានបានធ្វើដំណើរចូលក្នុងគន្លងព្រះចន្ទដោយមិនរំពឹងទុក ហើយបានឈប់បញ្ជូនសញ្ញាមកកាន់ផែនដី ក្រោយមានការបុកទង្គិចទៅនឹងផ្ទៃព្រះចន្ទ។

ក្នុងអំឡុងពេលប្រតិបត្តិការ ស្ថានភាពមិនធម្មតាមួយបានកើតឡើងនៅលើបន្ទះស្ថានីយស្វ័យប្រវត្តិ ដែលមិនអាចអនុញ្ញាតហោះក្នុងដែនកំណត់ជាក់លាក់។
សូមបញ្ជាក់ថា មហិច្ឆតារបស់រុស្ស៊ី គឺចង់ក្លាយជាប្រទេសដំបូងគេដែលមានយានចុះចតនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ក្រោមគោលដៅស្រាវជ្រាវរុករកទឹកដែលកកនៅទីនោះ។

គិតមកទល់ពេលនេះ មានតែប្រទេសចំនួន ៣ ប៉ុណ្ណោះ ក្នុងនោះមានសហរដ្ឋអាមេរិក អតីតសហភាពសូវៀត (រុស្ស៊ី) និងចិន ដែលបាននាំយកយារ៉ូបូតទៅដល់លើផ្ទៃព្រះចន្ទដោយសុវត្ថិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner