ព្រះចៅអធិការ វត្តព្រះពុទ្ធមង្គលសិរី ស្រុកកូនមុំ អំពាវនាវដល់សប្បុរសជនពុទ្ធិបរិស័ទជួយកសាងព្រះពុទ្ធបដិមាមួយព្រះអង្គ កម្ពស់ ១៥ម៉ែត្រ
(រតនគិរី )៖ ព្រះចៅអធិការព្រះនាម ហួន រ៉ាឌី នាវត្តព្រះពុទ្ធមង្គលសិរី ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ទូលប្រគេន និងជំរៀបជូនដល់ពុទ្ធបរិស័ទជិតឆ្ងាយឱ្យបានជ្រាបថា អាត្មាភាពនិងគណៈកម្មការអាចារ្យវត្តបានផ្តួចផ្តើម កសាងព្រះពុទ្ធបដិមា ១ព្រះអង្គដែលមានកម្ពស់ ១៥ម៉ែត្រ ព្រះភ្នែន ១២ម៉ែត្រ ដោយគិតជាបច្ច័យក្នុងការសាងសង់ប្រមាណ ១២០០០ដុល្លារសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នកំពុងធ្វើការសាងសង់ ។
អាស្រ័យដូចនេះដោយមានការខ្វះខាតបច្ច័យសម្រាបដំណើរការសាងសង់អាត្មាភាព អាចារ្យ គណកម្មការវត្ត ព្រះពុទ្ធមង្គលសិរី សូមធ្វើការអំពាវនាវដល់ សម្តេច ឯកឧត្តមលោកជំទាវ អស់លោកលោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយ មេត្តាចូលរួមចាប់មគ្គផលក្នុងការកសាងព្រះពុទ្ធបដិមារខាងលើដើម្បីទុកជាទីគោពសក្ការៈបូជា របស់ពុទ្ធសាសនិកជន តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។
ខាងក្រោមនេះមានលេខ ABA 003 019 934 ($ Huon Rady)
ABA 003 019 954 (៛ Huon Rady) សូមអរគុណនិងអរព្រះគុណ ៕





ដោយ / គ្រី សម្បត្តិ