មន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល និងខេត្តត្បូងឃ្មុំប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា សម្រាប់ប្រភេទកីឡាវាយបានបញ្ចប់ ដោយមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាលនិងមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ប្រជែងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងចំណោម ៨មន្ទីរអប់រំយុវជននិងកីឡាចូលរួម ។

ឯកឧត្តម ធិន សៅ អគ្គហិរញ្ញ សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សម្រាប់ប្រភេទកីឡាវាយសី ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ មានមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តចូលរួមចំនួន៨ សរុបកីឡាករកីឡាការិនីចំនួន៧៣នាក់ក្នុងនោះកីឡាការិនី២៨នាក់ ។

ឯកឧត្តម បានបញ្ជាក់ថា ការប្រកួតដែលដំណើរការអស់រយៈពេល៣ថ្ងៃ មានកិច្ចសហការយ៉ាងល្អ ពីប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ ។ពួកគេបានបញ្ចេញអស់កម្លាំងកាយចិត្ត គោរពនូវវិន័យ បទបញ្ជាបច្ចេកទេសបានត្រឹមត្រូវ ពិសេស អាជ្ញាកណ្តាល ចៅក្រម ប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌ មិនលំអៀង ទើបជំរុញឲ្យការប្រកួតប្រព្រឹត្តិទៅដោយភាពរលូនតាំងពីពេលចាប់ផ្តើមរហូតបញ្ចប់នាពេលនេះ។

ឯកឧត្តម កុលល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា លទ្ធផលនាពេលនេះ បង្ហាញពីភាពរីកចំរើននៃវិស័យកីឡាវាយសីនៅកម្ពុជា ហើយ ការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិនេះ បានបើកផ្លូវបន្ថែមមួយទៀតនៃជំហានឆ្ពោះទៅមុខរបស់កីឡាវាយសីកម្ពុជា ដើម្បីជ្រើសរើសយកថ្នាលល្អៗមកបណ្តុះបណ្តាលជាកីឡាករកីឡាការិនីមានទេពកោសល្យខ្ពស់ក្នុងពេលអនាគត។ជាមួយគ្នានោះ ឯកឧត្តម អនុប្រធាន ក៏បានជំរុញលើកទឹកចិត្តដល់កីឡាករកីឡាការិនីជ័យលាភី និងអ្នកដែលពុំទាន់ដណ្តើមបានមេដាយក្តី សូមកុំបង្អង់ត្រូវដាក់ចិត្តហ្វឹកហាត់ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនីមានសិទ្ធផលខ្ពស់។ ទន្ទឹមនោះ ឯកឧត្តម បានណែនាំដល់គ្រូបង្វឹក សូមបង្ហាត់បង្ហាញនិងណែនាំដល់កីឡាករកីឡាការិនីអំពីសិលធម៌និងវិន័យ ដើម្បីតម្រែតម្រង់ទិសឲ្យកីឡាករកីឡាការិនីប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូរមានFair Playជាដើម។ ចូលរួមគ្រប់ការប្រកួតគឺដើម្បីជ័យជំនះ ត្រូវឈ្នះដោយស្អាតស្អំនិងថ្លៃថ្នូ ហើយការប្រកួតជាពេលវេលា ដែលអាចបញ្ជាក់ច្បាស់នូវកម្រិតសមត្ថភាពរបស់កីឡាករកីឡាការិនី។ ឯកឧត្តម អនុប្រធានសហព័ន្ធ ក៏បានថ្លែងអំណរគុណ ដ៏ជ្រាជ្រៅ ចំពោះក្រសួងអប់រំយុវជននិងកីឡា អាជ្ញាធរ និងក្រុមការងារដែលបានសហការល្អបម្រើការប្រកួត និងកិច្ចសហការសម្របសម្រួលដល់ការងារពាក់ព័ន្ធទាំងអស់ រហូតសម្រេចបានលទ្ធផលជាទីពេញចិត្តនាពេលនេះ។

សម្រាប់លទ្ធផលបច្ចេកទេស វាយគូបុមារា មានដាយមាសបានទៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល មេដាយប្រាក់ ខេត្តកណ្តាល និងមេដាយសំរិទ្ធខេត្តត្បូងឃ្មុំ។វិញ្ញាសាប្រកួតវាយកុមារី មេដាយមាស ត្បូងឃ្មុំ មេដាយប្រាក់ កំពង់ធំនិងមេដាយសំរិទ្ធខេត្តកណ្តាល។ វិញ្ញសាទោលឯកក្តជន មេដាយមាស ខេត្តកំពង់ឆ្នាំ មេដាយប្រាក់ ខេត្តព្រៃវែង និងមេដាយសំរិទ្ធ ខេត្តត្បូងឃ្មុំ។ វិញ្ញាសាវាយទោលកុមារី មេដាយមាស ខេត្តត្បូងឃ្មុំ មេដាយប្រាក់ខេត្តកំពង់ឆ្នាំង និងមេដាយសំរិទ្ធខេត្តកណ្តាល។វិញ្ញសាវាយគូចម្រុះបុរសនារី មេដាយមាស ខេត្តកណ្តាល មេដាយប្រាក់ ខេត្តកណ្តាល និងមេដាយ សំរិទ្ធ រាជធានីភ្នំពេញ៕

រូបភាព ងីម ឆៃហួត អត្ថបទ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner