កិច្ចប្រជុំពិភាក្សាជាមួយបណ្តាញយុវជនអេកូទេសចរណ៍កម្ពុជា
ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបណ្តាញយុវជនអេកូទេសចរណ៍កម្ពុជា។

នាឱកាសនោះ សមាជិក បណ្តាញយុវជនអេកូទេសចរណ៍កម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលបានគាំទ្រការរៀបចំកម្មវិធីកន្លងមក។ សមាជិកបណ្តាញ ក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនក្នុងការចុះទៅដល់តំបន់មួយចំនួន។

ឯកឧត្តមបណ្ឌិតអគ្គនាយក បានថ្លែងអំណរគុណប ណ្តាញយុវជនអេកូទេសចរណ៍កម្ពុជា ពិសេសក្រុមម៉ូតូផ្សងព្រេងកម្ពុជា (CMA) ដែលបានរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ តាមរយៈការរៀបចំដំណើរកម្សាន្ត និងកម្មវិធីនានា។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គនាយក បានប្រគល់អាវយឺតចំនួន ២២ អាវ ជូនសមាជិកបណ្តាញ ដើម្បីប្រើប្រាស់ក្នុងដំណើរកម្សាន្ត និងការរៀបចំកម្មវិធីនានា៕ ចាន់ វិចិត្រ


