តំណាងរាស្រ្តជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា
អត្ថបទដោយ៖
AMS OneMinute
និង៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាព្រឹកថ្ងៃទី២១ សីហា នេះ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក។
បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង១២៥រូប នឹងត្រូវស្បថចូលកាន់តំណែង ក្នុងព្រះបរមរាជវាំងនៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាំងពីរគណៈ នៅរសៀលថ្ងៃទី២១ សីហា នេះ។



#ams1minute