៧២ម៉ោងអាស៊ានមានអ្នកឆ្លងមានជាង ៦០ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងអាស៊ាន នៅតែបន្តមាន បើទោះបីជាតួលេខមានការធ្លាក់ចុះ។ ប្រទេសកម្ពុជាក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនបានរកឃើញអ្នកឆ្លងថ្មីឡើយ។

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានចំនួន ៦៤ករណី ដែលបានកើតលើប្រទេសចំនួន ៤ នៅអាស៊ាន រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ និងប្រទេសឡាវ។ ប្រទេសវៀតណាម គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេ ដែលមានការឆ្លងចំនួន ៥៣ករណី។ តួលេខឆ្លងតិចជាងគេ គឺប្រទេសប្រុយណេ ដែលមានការឆ្លងចំនួន ២ករណី។ ប្រទេសម៉ាឡេស៊ី, សឹង្ហបុរី, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ថៃ និងប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ។ ប្រទេសអាស៊ានរយៈពេល ៧២ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦ លាន ៣៣ម៉ឺន ៣ពាន់ ៤២៧ករណី, និងការ ស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៧៧២ នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៣លានករណី, និងការស្លាប់មានជាង ៦លាន ៩០ម៉ឺននាក់៕

ads banner