កូរ៉េខាងជើងលុបចោលជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់ចិន ក្រោយផ្អាកដំណើរការជិត ៣ឆ្នាំ

ប៉េកាំង៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសកូរ៉េខាងជើង គ្រោងនឹងធ្វើការហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលជាង៣ឆ្នាំនៅថ្ងៃទី២១ ខែសីហានេះ តែត្រូវបានលុបចោលភ្លាមៗនៅនាទីចុងក្រោយ។

អ្នកកាសែតបានប្រមូលផ្តុំគ្នា នៅថ្ងៃទី២១ ខែសីហានេះ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង ដើម្បីរង់ចាំយកព័ត៌មានជើងហោះហើរ JS151 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo ពីទីក្រុងព្យុងយ៉ាង ដែលនឹងមកដល់នៅម៉ោង ៩និង៥០នាទីព្រឹក (ម៉ោងក្នុងតំបន់)។

ក្រោយរង់ចាំជិត២ម៉ោង ផ្លាកសញ្ញានៅស្ថានីយបានជូនដំណឹងថា ជើងហោះហើរកូរ៉េខាងជើងត្រូវបានលុបចោល។ សេវាបម្រើអតិថិជននៅឯអាកាសយានដ្ឋានទីក្រុងប៉េកាំងបានប្រាប់សារព័ត៌មាន AFP ថា Air Koryo ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់កូរ៉េខាងជើង មិនបានបញ្ជាក់ពីហេតុផលលុបចោលនោះទេ។

នៅពេលសួរនាំអំពីការលុបចោលជើងហោះហើររបស់កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ ក្រសួងការបរទេសចិនបានត្រឹមតែនិយាយថា ខ្លួនបានយល់ព្រមចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មឡើងវិញរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner