អ្នកនិពន្ធភាពយន្តឆ្នើម ប៊ុន ចាន់នីមល បានក្លាយជាសមាសភាពដ៏សំខាន់ជួយដល់អង្គការផ្កាយសមុទ្រផ្នែកអប់រំ និងរៃអង្គាសថវិកានៅក្នុងស្រុក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ស្រី្តអ្នកនិពន្ធភាពយន្ត និងជាស្ថាបនិកផលិតកម្ម Sastra Film លោក ស្រី ប៊ុន ចាន់នីមល ត្រូវបានប្រកាសតែងតាំងជាសមាជិកគណៈកម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រកម្ពុជា នាល្ងាចថ្ងៃទី២១ ខែ សីហា នៅអង្គការផ្កាយសមុទ្រ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានបញ្ជាក់ថា កក្កាដែលតែងតាំង លោក ស្រី ប៊ុន ចាន់នីមល ជាសមាជិកគណៈកម្មាធិការប្រឹក្សារបស់អង្គការផ្កាយសមុទ្រកម្ពុជា គឺដោយសារតែ លោក ស្រី ជាស្រ្តីមួយរូបមានជីវភាពក្រីក្រលំបាកបានតស៊ូរៀនសូត្ររហូតកែប្រែជីវិតក្លាយជាស្រ្តីជោគជ័យក្នុងការនិពន្ធភាពយន្តធ្វើឲ្យជីវភាពធូធា និងជាបង្គោលគ្រួសារដ៏រឹងមាំ ។

លោក ស្រី ប្រធានអង្គការ បានគូសបញ្ជាក់ទៀតថា គំរូផ្តើមចេញពីការតស៊ូរបស់លោក ស្រី ប៊ុន ចាន់នីមល នឹងក្លាយជាគំរូដ៏ល្អរបស់សម្រាប់កុមារក្រីក្រដែលទទួលបានការសិក្សាអប់រំនៅក្នុងអង្គការផ្កាយសមុទ្រយកធ្វើជាគំរូ ដើម្បីឲ្យពួកគេខិតខំរៀនសូត្រក្លាយជាបុគ្គឆ្នើមៗនៅពេលអនាគត ។

លោក ស្រីជឿជាក់ថា វត្តមានរបស់ លោក ស្រី ប៊ុន ចាន់នីមល នឹងក្លាយជាផ្នែកមួយដ៏សំខាន់រួមចំណែកជួយដល់ការអប់រំ និងជួយដល់ការបំផុសគៀគរសប្បុរសជននៅក្នុងស្រុកតាមរយៈការជួយបំផុសផ្សព្វផ្សាយព្រឹត្តិការណ៍សប្បុរសធម៌ និង សកម្មភាពប្រកួតកីឡាផ្សេងៗ ឲ្យងាកមកបិច្ចាគថវិកាជួយដល់អង្គការផ្កាយសមុទ្រ ដើម្បីជួយផ្គត់ផ្គង់ដល់ការសិក្សាកុមារក្រីក្រ ។

លោក ស្រី ប៊ុន ចាន់នីមល ដែលបានស្ម័គ្រចិត្តមករួមចំណែកជួយដល់អង្គការផ្កាយសមុទ្រកម្ពុជា បានបង្ហាញការតាំងចិត្តនិងចូលរួមចំណែកជួយដល់អង្គការផ្កាយសមុទ្រ តាមរយៈជំរុញលើកទឹកចិត្តលើការអប់រំ និងផ្សព្វផ្សាយបំផុសចលនាគៀគរសប្បុរសជននៅក្នុងស្រុកឲ្យចូលរួមបរិច្ចាគថវិកាជួយដល់អង្គការផ្កាយសមុទ្រកម្ពុជា ដើម្បីជួយផ្គត់ផ្គង់ដល់កុមារក្រីក្រទទួលបានការសិក្សាអប់រំ។

សូមជម្រាប់ថា ស្រី ប៊ុន ចាន់នីមល គឺមានប្អូនប្រុសពីរនាក់ ទទួលបានការអប់រំបណ្តុះបណ្តាលនៅអង្គការផ្កាយសមុទ្រកាលពី១០មុន គ្រាដែលលោក ស្រី កំពុងសិក្សារស់នៅជុំគ្រួសារស្នាក់នៅផ្ទះជួលតំបន់ស្ទឹងមាន ។

គួររំលឹកថា លោក ស្រី ប៊ុន ចាន់នីមល មុនបានក្លាយជាអ្នកនិពន្ធភាពយន្ត និងស្ថាបនិកផលិតកម្ម Sastra Film ដែលជាផលិកម្មដ៏ល្បីនៅក្នុងស្រុកនោះ លោក ស្រី មានជីភាវភាពលំបាកខ្លាំងណាស់ ដោយស្នាក់នៅបន្ទាប់ជួលតូចមួយជាមួយនិងម្តាយនិងប្អូនៗតូចចំនួន៧នាក់ទៀតនៅក្នុងតំបន់ស្ទឹងមានជ័យ ក្រោយលោកឱពុកបានចែកឋាន។ លោក ស្រី បានតស៊ូរៀនសូត្រ និងបានរៀនសូត្រជាមួយសមាគមន៍អ្នកនិពន្ធនៅក្នុងវត្តរហូតក្លាយជាអ្នកសារព័ត៌មាន ហើយបានវិវឌ្ឍខ្លួនទៅជាអ្នកនិពន្ធភាពយន្តនៅក្នុងស្រុកដ៏ល្បីផ្នែកផលិតរឿងអប់រំ និងបានបង្កើតផលិតកម្ម Sastra Film កំពុងផលិតរឿងល្បីផ្សព្វផ្សាយនៅក្នុងស្រុកក្នុងពេលបច្ចុប្បន្ន ៕

អត្ថបទ ៖ ជាវ ចន្ធូ
រូបភាព ៖ ងីម ឆៃហួត

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner