ទីបំផុតសភាថៃបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ

បាងកក៖ នៅទីបំផុត សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃជាផ្លូវការហើយ។

សភាថៃបានបោះឆ្នោតជ្រើសរើសលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលនេះនឹងនាំទៅរកការបិទបញ្ចប់ភាពជាប់គាំងនយោបាយ ចាប់តាំងពីការបោះឆ្នោតសកលកាលពីខែឧសភាមក។ លទ្ធផលបោះឆ្នោតបានបង្ហាញថា សមាជិកព្រឹទ្ធសភា និងរដ្ឋសភាលើស ៣៧៥រូបបានបោះឆ្នោតគាំទ្រលោក Srettha Thavisin។

សូមបញ្ជាក់ថា គណបក្សភឿថៃ នៅថ្ងៃទី២២ ខែសីហាដដែលនេះ បានប្រកាសជាផ្លូវការពីការតែងតាំងមហាសេដ្ឋីអចលនទ្រព្យ លោក Srettha Thavisin ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីថៃរបស់សភា។

លោក Srettha នឹងបន្តតំណែងលោក ប្រាយុទ្ធ ចាន់អូចា ដែលជានាយករដ្ឋមន្រ្តីចាំផ្ទះថៃ ដែលបានកាន់អំណាចតាំងពីឆ្នាំ២០១៤ នៅពេលដែលលោកបានទម្លាក់រដ្ឋាភិបាលភឿថៃមុន ក្នុងរដ្ឋប្រហារ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner