សហគមន៍ពលរដ្ឋខ្មែរនៅជប៉ុន ចេញមកសាទរចំពោះកាន់តំណែងជាផ្លូវការចំពោះគណៈរដ្ឋមន្ត្រីកម្ពុជាថ្មី (មានវីដេអូ)

(ភ្នំពេញ)៖ សមាគមពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមកសាទរចំពោះកាន់តំណែងជាផ្លូវការចំពោះគណៈរដ្ឋមន្ត្រីកម្ពុជាថ្មីដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ណែត។ ក្នុងនោះពលរដ្ឋទាំងអស់បានអបអរសាទរ និងសប្បាយចិត្តជាខ្លាំងចំពោះរដ្ឋាភិបាលអាណត្តិទី៧នេះដែលមានថ្នាក់ដឹកនាំសុទ្ធតែវ័យក្មេងមានបទពិសោធន៍ និងសមត្ថភាពពេញលេញ។

លោកស្រី ស៊ន់ ដាណេ ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣ បានគូសបញ្ជាក់ពីសមត្ថភាពរបស់លោកបណ្ឌិតហ៊ុន ម៉ាណែតដែលមេដឹកនាំអាណត្តិទី៧នេះ។ លោកស្រីថា នាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងអាចដឹកនាំកម្ពុជាទៅកាន់ភាពរីកចម្រើន និងសុខសន្តិភាពដូចបណ្តាអារយ្យប្រទេសជឿនលឿន។
ទន្ទឹមនឹងនេះ និស្សិតខ្មែរដែលកំពុងសិក្សានៅជប៉ុនក៏បានចេញមកគាំទ្រ និងអបអរសាទរផងដែរ។

លោក ឃុត សុខា និស្សិតនៅសកលវិទ្យាល័យHiroshima ក៏បានកត់សម្គាល់ពីសមត្ថភាព និងចំណេះដឹងរបស់នាយករដ្ឋមន្ត្រីវ័យក្មេងដែលលោកប្រៀបទៅនឹងកម្លាំងថ្មីដែលស្វាហាប់។ សម្រាប់លោកវត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះ គឺជាអ្វីដែលពលរដ្ឋចង់បានមកដឹកនាំបន្តថែរក្សា និងអភិវឌ្ឍនកម្ពុជាឱ្យកាន់តែខ្លាំងបន្ថែមទៀត។
សិក្ខាកាមធ្វើការនៅប្រទេសជប៉ុន១រូបទៀត លោក ភុន ផាន់ណា បានជឿជាក់លើនាយករដ្ឋមន្ត្រីថ្មីថា នឹងអាចនាំនាវាកម្ពុជាទៅកាន់ការអភិវឌ្ឍន៍យ៉ាងពិតប្រាកដព្រោះតែសមត្ថភាព លទ្ធភាព និងឥរិយាមាយាទរបស់ឥស្សរជននយោបាយរូបនេះ។

ក្រៅពីនេះក៏នៅមានពលរដ្ឋកម្ពុជាផ្សេងៗទៀតដែលបង្ហាញពីសមាណចិត្តគាំទ្រ និងសប្បាយចិត្តនៅពេលកម្ពុជាផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថ្មីដែលជាអ្នកស្នងមរតកជាអ្នកការពារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋគ្រប់រូបចង់បាន។ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ពលរដ្ឋគ្រប់គ្នាមានក្តីសោមន្សនិងសប្បាយចិត្តក្រៃលែងដោយសារតែកម្ពុជារើសបាននាយករដ្ឋមន្ត្រីដ៏ល្អ។ នេះជាការបញ្ជាក់ពីសហគមន៍ខ្មែរនៅជប៉ុន។

គួរបញ្ជាក់ថាការប្រកាសគាំទ្រពីសំណាក់សហគមន៍ខ្មែរនៅជប៉ុននេះ គឺធ្វើឡើងនៅចំពេលដែលរដ្ឋសភាជាតិអាណ្តតិទី៧ បានប្រកាសផ្តល់សុពលភាពជូនគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជាប្រមុខ។ ពិធីប្រកាសនេះ គឺធ្វើឡើងនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២២ ខែសីហា។ ក្នុងពិធីផ្តល់សុពលភាពដល់គណៈរដ្ឋមន្ត្រីថ្មីនេះ សម្តេចហ៊ុន សែនដែលជានាយករដ្ឋមន្ត្រីអាណត្តិទី៦ បានគូសបញ្ជាក់ថា ការរុះរើគណៈរដ្ឋមន្ត្រីចាស់ដាក់គណៈរដ្ឋមន្ត្រីភាគច្រើនសុទ្ធតែថ្មីមួយរយភាគរយនេះ គឺការផ្លាស់ប្តូរជាយុទ្ធសាស្ត្រក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យបន្តរីកចម្រើនបន្ថែមទៀតព្រោះតែសមាជិកគណៈរដ្ឋមន្ត្រីមានការអប់រំខ្ពស់ លទ្ធភាពការងារខ្ពស់ និងសមត្ថភាព រួមទាំងមានបទពិសោធន៍ច្រើន។

ប្រការនេះ កម្ពុជានឹងអាចសម្រេចបាននូវគោលដៅក្នុងការកាត់បន្ថយភាពក្រីក្រឱ្យដល់ក្បែរសូន្យ និងប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំនូលខ្ពស់នៅឆ្នាំ២០៥០ដែលជាគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាជាតិកម្ពុជាទាំងមូល៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner