ប្រទេសក្នុងចង្កោម BRICS ស្វែងរកវិធីបញ្ឈប់ការប្រើលុយដុល្លារអាមេរិក (Video Inside)

កិច្ចប្រជុំកំពូលរបស់មេដឹកនាំ៥ប្រទេស BRICS ក្នុងប្រទេសអាហ្វ្រិកខាងត្បូង បាននិងកំពុងប្រព្រឹត្តទៅដោយប្រទេសរុស្ស៊ីបានបង្ហាញនូវចេតនាចង់ឱ្យប្រទេសដែលមានកិច្ចសហប្រតិបត្តិការ ត្រូវឈប់ពឹងផ្អែកលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ ប្រាក់ដុល្លារ គឺជារូបីយបណ្ណចម្បងមួយសម្រាប់ការប្រើប្រាស់ ក្នុងជំនួញជួញដូរនានា លើទីផ្សារអន្តរជាតិ ចាប់តាំងពីសហរដ្ឋអាមេរិកបានក្លាយជាប្រទេស នៃមហាអំណាចសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីសង្គ្រាមលោកលើកទី២នោះមក។ ប៉ុន្តែជម្លោះរវាងប្រទេសមហាអំណាចជាពិសេសក្នុងអម្លុងដែលពិភពលោកកំពុងមានសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានជះទឹកលុយរាប់សិបពាន់លានដុល្លារ ជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី, ទំនោរនៃការពឹងផ្អែកលើប្រាក់ដុល្លារ បានធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ី បានប្រឈមនឹងភាពលំបាក។ ប្រទេសរុស្ស៊ី នៃប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយដែរនោះ បានព្យាយាមរកវិធីបំបាត់លើការពឹងផ្អែកប្រាក់ដុល្លារអាមេរិក។ លោក ម៉ារ យ៉ារិទ្ធិ មានសេចក្តីរាយការណ៍

ads banner