យ៉ាងហោចណាស់មនុស្ស ១៨ នាក់បានស្លាប់ នៅក្នុងការបាក់ស្ពានរថភ្លើង នៅឥណ្ឌា

ញូវដែលី៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់កម្មករ ១៨ នាក់ដែលកំពុងធ្វើការនៅលើស្ពានផ្លូវដែក កំពុងសាងសង់ឆ្លងកាត់ជ្រោះមួយ ក្នុងរដ្ឋ Mizoram ភាគឦសាននៃប្រទេសឥណ្ឌា បានស្លាប់ នៅពេលដែលស្ពាននោះបានដួលរលំ កាលពីថ្ងៃពុធ និងអ្នកផ្សេងទៀតជាច្រើននាក់ទៀតបានបាត់ខ្លួន។

វីដេអូដែលបង្ហោះដោយលោក Zoramthanga អភិបាលរដ្ឋ Mizoram បានបង្ហាញពីស៊ុមដែកមួយដែលបានទម្លាក់ពីសសរដ៏ខ្ពស់ ចូលទៅក្នុងជ្រលងភ្នំខាងក្រោម។

លោក Zoramthanga បានរៀបរាប់លើបណ្តាញសង្គម X ដែលពីមុនគេស្គាល់ថាជា Twitter ថា «ស្ថិតក្រោមការសាងសង់នៅឡើយ ផ្លូវរថភ្លើងលើស្ពានស្ថិតក្នុងទីក្រុង Sairang នៃរដ្ឋ Mizoram នៅជិតនឹងទីក្រុង Aizawl បានបាក់រលំ»។

មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់ លោក Rex Zarzoliana Vanchhawng បានប្រាប់ AFP ថា ក្រុមអ្នកជួយសង្គ្រោះបាន “ទាញយកសាកសពចំនួន ១៨ នាក់” ។

អ្នកនាំពាក្យផ្លូវដែកភាគឦសាន លោក Sabyasachi De បាននិយាយថា “កម្មករប្រហែលពី ៣០ទៅ៤០ នាក់” បាននៅទីតាំង នៅពេលដែលស្ពានបាក់។ លោក De បានប្រាប់ AFP ថា «ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត»

កាសែត Indian Express បានដកស្រង់សម្តីប៉ូលិសម្នាក់ដែលនិយាយថា មនុស្សជាច្រើននាក់បានបាត់ខ្លួន។ គណៈកម្មាធិការមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner