គណៈរដ្ឋមន្ត្រីថ្មីបើកកិច្ចប្រជុំលើកដំបូង (Video Inside)
អត្ថបទដោយ៖
Apsara Net
នាយករដ្ឋមន្ត្រីថ្មី កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ក្នុងវិមានសន្តិភាព នាថ្ងៃទី២៤ សីហា ឆ្នាំ២០២៣។ កិច្ចប្រជុំគណរដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា បានផ្តោតលើ៤ចំណុចធំៗ រួមមានការប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ការពិនិត្យសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួង «អធិការកិច្ច», ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន», និងការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។ អប្សរាណិតធ្វើសេចក្តីរាយការណ៍