លោក ពូទីន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងការធ្លាក់យន្តហោះដឹក Prigozhin

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ប្រជាជនដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះ Embraer ដែលបានដឹកប្រធានក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin ។

Read. លោកប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងកិច្ចប្រជុំ ជាមួយលោក Denis Pushilin ប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk ថា «ទាក់ទងនឹងការធ្លាក់យន្តហោះនេះ ជាដំបូងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃអ្នកស្លាប់ទាំងអស់។ នេះពិតជាសោកនាដកម្ម»។

ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសបានបើកការស៊ើបអង្កេតលើការធ្លាក់យន្តហោះ Embraer ក្នុងតំបន់ Tver កាលពីថ្ងៃពុធ សប្តាហ៍នេះ ដោយទីភ្នាក់ងារនេះបាននិយាយកត់សម្គាល់ថា លោក Yevgeny Prigozhin ស្ថាបនិកក្រុមហ៊ុនយោធាឯកជន Wagner (PMC) ស្ថិតក្នុងចំណោមអ្នកដំណើរ។

យន្តហោះពាណិជ្ជកម្ម Embraer បានធ្លាក់នៅតំបន់ Tver ជិតកន្លែងតាំងទីលំនៅរបស់ Kuzhenkino កាលពីថ្ងៃទី២៣ ខែសីហា។ យោងតាមទិន្នន័យបឋម មនុស្សទាំង១០នាក់ដែលជិះលើយន្តហោះបានស្លាប់៕ ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner