រដ្ឋបាលរាជធានីភ្នំពេញទទួលរថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់០១គ្រឿង ជាមួយនិងសម្ភារៈ បរិក្ខាពេទ្យនៅក្នុងរថយន្ត ដែលជាជំនួយឥតសំណងរបស់ទីក្រុងជីណាន នៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ។
ពីធីប្រគល់-ទទួលនេះបានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា។
តាមលិខិតសរសើរ១ច្បាប់របស់ឯកឧត្តម ឃួង ស្រេង ជូនទៅ លោក Zhao Haiyan បានអោយដឹងថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាល មន្ត្រីរាជការ និងប្រជាពលរដ្ឋនៃសាលារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការខិតខំប្រឹងប្រែងនៃការផ្តល់ជំនួយ និងកិច្ចសហការគាំទ្រ លើការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ០១គ្រឿង សម្ភារៈនិងបរិក្ខារជូនរដ្ឋបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អភិបាលរាជធានីភ្នំពរញ មានជំនឿយ៉ាងមុតមាំថា ជំនួយ និងអំណោយដ៏មានតម្លៃនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសុខភាពសាធារណៈក្នុងរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីនឹងរក្សា ជាមួយនិងចងចាំជានិច្ចចំពោះជំនួយដ៏មានអត្ថន័យ និងមានតម្លៃទាំងអស់នេះ ៕
ដោយ ថេត វិចិត្រ+ហេង សម្បត្តិ


