លោក Prayut នាំលោក Srettha ទៅទស្សនកិច្ចការិយាល័យនាយករដ្ឋមន្ត្រី

បាងកក៖ នាយករដ្ឋមន្ត្រីថៃ ដែលផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានស្វាគមន៍អ្នកស្នងតំណែងរបស់លោក គឺលោក Srettha Thavisin នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ជាកន្លែងដែលពួកគេបានជួបគ្នាអស់រយៈពេលជិតមួយម៉ោង។

លោក Srettha ដែលបានទទួលសំឡេងគាំទ្រភាគច្រើនពីសភា កាលពីថ្ងៃអង្គារ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បានទៅដល់ការិយាល័យអនាគតរបស់លោក មុនថ្ងៃត្រង់។ លោកត្រូវបានស្វាគមន៍ដោយ ឧត្តមសេនីយ Prayut ដែលបានអបអរសាទរចំពោះការជ្រើសរើសលោក ដោយសភា។ ក្រោយមក ពួកគេបានជួបគ្នាប្រហែលមួយម៉ោង។

លោក Prayut ក៏បាននាំលោក Srettha ដែលជាមហាសេដ្ឋីអចលនទ្រព្យប្រែក្លាយជាអ្នកនយោបាយ បានទៅទស្សនាទីតាំងអគារ ដែលរួមមានអគារ Thai Khufah ដែលជាទីស្នាក់ការនាយករដ្ឋមន្ត្រី និងអគារ Bhakdi Bodin ដែលបម្រើជាបន្ទប់ទទួលភ្ញៀវ។

លោក Srettha បេក្ខជននាយករដ្ឋមន្ត្រី នៃមេដឹកនាំសម្ព័ន្ធភាពភឿថៃ ទទួលបានសំឡេងភាគច្រើនពីសភានៅក្នុងកិច្ចប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភាតំណាង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។លោកបានទទួលសំឡេងគាំទ្រចំនួន ៤៨២ ពីសមាជិកសភា ៧៥០ រូប ដោយមាន ១៦៥ សំឡេងប្រឆាំង និង ៨១ អនុប្បវាទ៕ ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner